ព័ត៌មានថ្មីៗ ពីគេហទំព័រ រហាត់ទឹក

ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ នៅក្រសួងរៀបចំដែនដីនគររូបបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ADB នឹងអាចពិចារណាក្នុងការចូលរួមចំណែកលើការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។ ការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់វិវាទដីធ្លី ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្សបាន។

បងប្អូនក្រុមវាលទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ចុះវាស់វែង និងវិនិច្ឆ័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិក្រញ៉ាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

បងប្អូនក្រុមវាលទី២០ (ភូមិបាល ខណ្ឌកំបូល) បន្តចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋ នៅភូមិសហគមន៍ខាងលិច ភូមិគោកកណ្តាល ឃុំភក្តី និងប្រមូលទិន្នន័យបញ្ចប់ត្រៀមបិទផ្សាយឯកសារនៃការវិនិច្ឆ័យ ក្នុងឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៃភូមិភាគទី៧

កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ និងទិសដៅការងារបន្តក្នុងឆ្នាំ២០២៤

ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តឱ្យយុវជនចូលរួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការជំរុញចលនាគម្រោងលំនៅឋានបុរីជនបទឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការបង្ខិតគម្លាតរវាងទីជនបទ និងទីក្រុង និងប្រែក្លាយជនបទឱ្យទៅជាបុរីជនបទ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមភូមិឃុំទូទាំងប្រទេស។

បងប្អូនក្រុមវាលទី២០ (ខណ្ឌកំបូល) បន្តប្រមូលទិន្នន័យបញ្ចប់គ្រប់ភូមិ ក្នុងឃុំនិទាន និងបន្តចុះពិនិត្យគុណភាពQC ចំនួន ៩ ភូមិ នៃឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ —————————-

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយក្តីមោទនៈ រក្សាគុណតម្លៃក្នុងនាមជាមន្ត្រីរាជការ រួមសហការឯកភាពគ្នាជាធ្លុងមួយក្នុងការបំពេញតួនាទីភារកិច្ចជូនជាតិ និងប្រជាជន និងរួមគ្នាកសាងកម្ពុជាចាប់ពីពេលនេះបន្តទៅមុខទៀតឱ្យក្លាយជាដែនដីសុវណ្ណភូមិមួយដ៏ពិតប្រាកដ។