ព័ត៌មានថ្មីៗ ពីគេហទំព័រ រហាត់ទឹក

លោក ហេ សូផាន់ណារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត ដឹកនាំក្រុមការងារចុះធ្វើការសាកល្បងវាស់វែងនៅទីវាលជាក់ស្តែង និងបញ្ជូលទិន្នន័យក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដីដែលបានធ្វើទំនើបកម្ម នៅភូមិធ្លាចាស់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលេខាធិការដ្ឋានគោលនយោបាយអាវកាសជាតិ (NSPS) នៃទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីការអនុវត្តគម្រោង “កិច្ចសហប្រតិបត្តការណ៍លើប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកល”

រសៀលថ្ងៃចន្ទនេះ គណប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន (GSI) នៅទីស្នាក់ការក្នុងក្រុងតូក្យូ។

ក្រសួងពាណិជ្ជកម្ម សហការរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅសាលាប៊ែលធីអន្តរជាតិ

បងប្អូនក្រុមវាលទី១១ បន្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅភូមិចំបក់ផ្អែម និងភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពងខេត្តកំពង់ស្ពឺ។

ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការគណបក្សគ្រប់រូបគ្រប់ថ្នាក់គ្រប់ផ្នែកព្រមទាំងសមាជិកសមាជិកាប្រមាណ ៣ ២០០នាក់។

អតិថិជនរបស់ បុរី វី អាយ ភី (VIP) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ ចំនួន (១០០%) អាចដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

គណៈកម្មាធិការសម្បទានដីសង្គមកិច្ច មិនត្រឹមតែមានតួនាទីក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកមិនមានដីធ្លី ជនជាតិដើមភាគតិច និងអតីតយុទ្ធជនប៉ុណ្ណោះទេ ក៏មានទទួលខុសត្រូវខ្ពស់ក្នុងការប្រែក្លាយតំបន់ជនបទកម្ពុជាឱ្យទៅជាបុរីជនបទ និងបង្ខិតជនបទឱ្យជិតទីក្រុង ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមការវិវត្តរបស់សង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា។