ព័ត៌មានថ្មីៗ ពីគេហទំព័រ រហាត់ទឹក

បងប្អូនក្រុមវាលទី១៧ បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បងប្អូនក្រុមវាលទី២១ បន្តចុះវាស់វែង កំណត់ព្រំ និងវិនិច្ឆ័យទិន្នន័យក្បាលដី ដេីម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិនរាយ៍ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

ស.ស.យ.ក. រាជធានីភ្នំពេញ សហការជាមួយអង្គការមូលនិធិសប្បុរសធម៌ឆឺជី បានរៀបចំកម្មវិធីសួរសុខទុក្ខ និងចែកអំណោយជូនបុគ្គលិកជាប់កិច្ចសន្យា ផ្នែកលូទឹក បូមលូ និងអាងចម្រោះទឹកកង្វក់

បងប្អូនក្រុមវាល បន្តចុះវិនិច្ឆ័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីស្ថិតនៅភូមិសាឡាំ ភូមិត្រពាំងខ្នារ និងភូមិស្រែខ្ញែរ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

បងប្អូនក្រុមវាល បន្តចុះវាស់វែង ប្រមូលទិន្នន័យក្បាលដី ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិត្រពាំងស្តៅ ភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

បងប្អូនក្រុមវាល បន្តចុះវាស់វែង ប្រមូលទិន្នន័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិត្នោត ឃុំក្រាំងចេក ខេត្តកំពង់ស្ពឺ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិផ្សារអណ្តែត និងភូមិបត់គគីថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ សរុបចំនួន ១ ៧៨៥បណ្ណ

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ផ្ដល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យតាមសាកលវិទ្យាល័យ ធ្វើការស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពីច្បាប់ទាក់ទងនឹងសំណង់ លំនៅឋាន ការរៀបចំដែនដី ការរៀបចំក្រុង និងការងាររៀបចំឆ្នេរដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីផ្ដល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់និស្សិត និងចូលរួមកសាងធនធានមនុស្សក្នុងស្ថាប័នប្រកបដោយគុណភាព ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ