ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានផ្សាយបំពុលសង្គមថា អ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារ ចាក់វ៉ាក់សាំងកូវីដ១៩

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានផ្សាយបំពុលសង្គមថា អ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារ ចាក់វ៉ាក់សាំងកូវីដ១៩

(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកច្រានចោលចំពោះការផ្សាយបំពុលខុសពីការពិតថា អ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។
ការចេញមកច្រានចោលនេះ បន្ទាប់ពីបុគ្គល ឈ្មោះ សឺន ហាយ ដែលមានគណនីFB ឈ្មោះ Hai KhmerKromជាខ្មែរក្រោម ដែលរត់ចេញពីកម្ពុជាទៅនៅក្រៅប្រទេសកាលពីប៉ុន្មានឆ្នាំមុន បានបង្ហោះលើទំព័រហ្វេសប៊ុកថា
សូមប្រជាជនខ្មែរធ្វើការពិចារណាមុននឹងចាក់វ៉ាក់សាំងចិន
” អ្នកគ្រូទទួលមរណៈភាពហើយ ” 17/02/2021
អ្នកគ្រូស្លូត សុភាព ជាជនគំរូ បង្រៀនសិស្សយ៉ាងល្អ បែរជាទទួលមរណភាពដោយសារចាក់វ៉ាក់សាំងបង្ការ ជម្ងឺកូវិដ Sinnorfarm របស់ចិនបាន២ថ្ងៃ ។ ជាការបាត់បង់ធនធានមនុស្ស ដ៏សំខាន់ ផ្នែកបណ្ដុះបណ្ដាល ។
( អ្នកគ្រូ ឆន ណារី អាយុ21ឆ្នាំ នៅខេត្តក្រចេះ )
គួរឲ្យសោកស្តាយពន់ពេកហើយ
លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ មិនទាន់មានគ្រូបង្រៀនណាម្នាក់ចាក់នៅឡើយនោះទេ។
លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនផ្សព្វផ្សាយព័ត៌មានបំពុលនេះផងដែរ។
សូមបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅខេត្តក្រចេះ។ អ្នកគ្រូបានទទួលមរណភាពដោយសារតែរលាកស្រោមខួរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |