ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Kaoru Mitoma ស៊ុត​ចុង​ម៉ោង ២​គ្រាប់​ឲ្យ​ជប៉ុន​យកឈ្នះ​អូស្ត្រាលី​កក់​កៅអី World Cup 2022

Kaoru Mitoma ស៊ុត​ចុង​ម៉ោង ២​គ្រាប់​ឲ្យ​ជប៉ុន​យកឈ្នះ​អូស្ត្រាលី​កក់​កៅអី World Cup 2022

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​សាមូរ៉ៃ​ជប៉ុន​បាន​កក់​កៅអី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup 2022 ប្រទេស​កាតា​ហើយ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី​អូស្ត្រាលី ២-០ ម្សិលមិញ​នៅ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​។ ​​ជប៉ុន​ជា​ក្រុម​មានប្រៀប​លើ​ម្ចាស់ផ្ទះ និង​មានឱកាស​ច្រើនលើក​តែ​ត្រូវ​រារាំង​ដោយរ​បាទី​ ដូចជា​ការ​តែ​តរបស់​ខ្សែប្រយុទ្ធ Liverpool, Takumi Minamino ជាដើម​។

​​យ៉ាងណាក្តី​គ្រាប់​បាល់​របស់​ជប៉ុន​ត្រូវ​រង់ចាំ​ស្ទើ​ចប់​ការប្រកួត​ទៅហើយ ពោលគឺ​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​ Brighton, Kaoru Mitoma គឺជា​អ្នកសំរេច​ជោគវាសនា​ជប៉ុន​នៅ​នាទី​ទី៨៩ មួយ​គ្រាប់ និង​នាទី​ទី៩០+៤ មួយ​គ្រាប់​។ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ជប៉ុន​ធានាបាន​កៅអី World Cup ស្វ័យប្រវត្តិ​ដោយ​ដាច់​ក្រុម​លេខ៣ ដែលជា​កៅអី Play-Off ៦ពិន្ទុ​ខណៈ​នៅសល់តែ ១ប្រកួត​ទៀត​ចប់​។ ​​World Cup នៅ​កាតា​នឹង​ជា​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​លើក​ទី៧ ដែល​ជប៉ុន​បង្ហាញខ្លួន និង​តែងតែ​មានមុខ​ជានិច្ច​តាំងពី World Cup 1998 នៅ​ប្រទេស​បារាំង​។ ​​ចំណែក​អូស្ត្រាលី​ក៏​មិនទាន់​អស់ឱកាស​ដែរ ដោយ​នៅសល់​ឱកាស​ប្រកួត​វគ្គ Play-Off ដើម្បី​ក្តីសង្ឃឹម​បង្ហាញខ្លួន​នៅ World Cup ជា​លើក​ទី៥​។​

​ដោយឡែក​សំរាប់​អារ៉ាប៊ីសាអ៊ូឌីត​យប់មិញ ធ្វើ​អ្វី​ក្រុម​ម្ចាស់ផ្ទះ​ចិន​មិន​បានឡើយ​បាន​ត្រឹម​ស្មើគ្នា ១-១ តែ​អារ៉ាប៊ីសា​អ៊ូ​ឌីត​មាន​កៅអី World Cup ដោយ​ស្វ័យប្រវត្តិ​ទៅហើយ​ដោយ​នាំ​មុខដាច់​ក្រុម​លេខ៣ អូស្ត្រាលី ៥ពិន្ទុ​។ ​​ងាក​មក​ក្រុម​វៀតណាម​បាន​បិទ​បញ្ចប់​ការប្រកួត​នៅក្នុង​ទឹកដី​ នៃ​វគ្គ​ជំ​រុះ​របស់ខ្លួនដោយ​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុមភ្ញៀវ​អូ​ម៉​ង់ ១-០ បន្ត​ឈរ​ក្រោម​គេ​ក្នុង​ពូ​ល​។ ​​នៅសល់​មួយ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល B នេះ​វៀតណាម​ត្រូវ​ទៅ​ទឹកដី​ជប៉ុន អូ​ម៉​ង់​ទទួល​ចិន និង​អារ៉ាប៊ីសាអ៊ូឌីត​ទទួល​អូស្ត្រាលី តែ​ការប្រកួត​ចុងក្រោយ​នេះ​ត្រឹម​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​ ពោលគឺ​កៅអី​ស្វ័យប្រវត្តិធានាបាន​រួចរាល់​គឺ​ជប៉ុន និង​អារ៉ាប៊ីសាអ៊ូឌីត និងអូស្ត្រាលី​ឈានទៅ​វគ្គ Play-Off៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |