ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

៩​ខែក្រោយ​រដ្ឋប្រហារ ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា​អំពាវនាវ​ឱ្យ​មាន​ការ​ពឹង​លើ​ខ្លួនឯង​ ខណៈ​មាន​កង្វល់​ខាង​នយោបាយ

៩​ខែក្រោយ​រដ្ឋប្រហារ ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា​អំពាវនាវ​ឱ្យ​មាន​ការ​ពឹង​លើ​ខ្លួនឯង​ ខណៈ​មាន​កង្វល់​ខាង​នយោបាយ

​មីយ៉ាន់ម៉ា៖ ប្រមុខ​របប​យោធា​លោក Min Aung Hlaing បាន​បញ្ជាក់​ថា​ ស្រប​ពេល​ប្រឈម​នឹង​បញ្ហា​នយោបាយ ប្រជាជន​មី​យ៉ាន់​ម៉ា​ត្រូវតែ​ពឹងផ្អែក​លើ​ខ្លួនឯង ព្រោះថា​ប្រទេសជាតិ​នឹង​មាន​ការ​រីក​ចម្រើន និង​មាន​ស្ថិរភាព លុះ​ត្រា​តែ​មាន​កិច្ច​សហប្រតិបត្តិការ។​ ​មេដឹកនាំ​រដ្ឋប្រហារ​រូប​នេះ​បាន​និយាយ​នៅ​លើ​ទូរទស្សន៍​រដ្ឋ MRTV កាលពី​ថ្ងៃ​ចន្ទដើម​សប្ដាហ៍​នេះ​ថា ដើម្បី​ប្រារព្ធ​ខួប​រយៈពេល​ ៩​ខែ​នៃ​ការ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​លោកស្រី Aung San Suu Kyi ក្នុង​រឿង​នយោបាយ យើង​កំពុង​ប្រឈម​នឹង​ការរិះគន់ និង​ការ​រឹត​បន្តឹង​ផ្សេងៗ​។

លោក​បាន​ថ្លែង​ថា ឥឡូវនេះ​ជា​ពេល​ដែល​ប្រជាពលរដ្ឋ​យើង​ត្រូវតែ​រួមគ្នា​ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ និង​ស្ថិរភាព​ប្រទេស។ ​អាស៊ាន​បាន​ដក​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​សហភាព​មី​យ៉ាន់​ម៉ា​ ចេញពី​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​កាលពី​សប្ដាហ៍​មុន ​បន្ទាប់ពី​រដ្ឋាភិបាល​យោធា​មិន​អនុញ្ញាត​ឱ្យ​បេសកជន​ពិសេស​របស់​ប្លុក​នេះ ​ជួប​ជាមួយ​មេដឹកនាំ​ដែល​ត្រូវ​របប​សឹក​បណ្ដេញ​ចេញពី​តំណែង​ រួមមាន​លោកស្រី Suu Kyi ស៊ូ​ជី និង​អតីត​ប្រធានាធិបតី Win Myint​។​ ​ចំណាត់​ការ​ដ៏​កម្រ​នេះ​បាន​កើត​ឡើង ខណៈ​ដែល​ប្លុក​នេះ​ចាត់​ទុក​របប​នេះ​ថា ​ពុំបាន​ចាត់វិធានការ​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​បន្ទាប់ពី​រដ្ឋប្រហារ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​កាលពី​សប្ដាហ៍​មុន មេដឹកនាំ​ពិភពលោក​រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ហើយ​បាន​អំពាវនាវ​ឱ្យ​របប​យោធា​បំពេញ​ការ​ប្តេជ្ញាចិត្ត​រប​ស់​ខ្លួន ​ចំពោះ​កិច្ចព្រមព្រៀង​កូ​សង់​ស៊ី​ស ​៥​ចំណុច​នៃ​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​កាលពី​ក្នុង​ខែ​មេសា​កន្លងទៅ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |