ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នាយករដ្ឋមន្ត្រី​ប្រទេស​ហៃ​ទី​ថ្កោលទោស​ក្រុម​ទំនើង និង​ការ​ចាប់​ជំរិត​

នាយករដ្ឋមន្ត្រី​ប្រទេស​ហៃ​ទី​ថ្កោលទោស​ក្រុម​ទំនើង និង​ការ​ចាប់​ជំរិត​

​ហៃទី៖ នាយករដ្ឋមន្ត្រី​លោក Ariel Henry បាន​ថ្កោលទោស​ក្រុម​ទំនើង និង​ក្រុម​ចាប់ជំរិត​នៅក្នុង​សន្ទរកថា​ថត​ទុកជាមុនដែល​បាន​បង្ហោះ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។ វា​ជា​លើកដំបូង​ហើយដែល​លោក Henry ទទួលស្គាល់​បញ្ហា​ទាំងនេះ​នៅក្នុង​សុន្ទរកថាធ្វើ​ឡើងជា​សាធារណៈ ​ចាប់តាំងពី​ការចាប់​ជំរិត​អ្នក​ផ្សព្វផ្សាយ​សាសនា​ ១៧​នាក់កាលពី​ថ្ងៃទី​១៦ ខែតុលា ដែល​អាជ្ញាធរ​សហរដ្ឋអាមេរិក និង​ហៃ​ទី​កំពុង​ព្យាយាម​ជួយសង្គ្រោះ​។

ជនជាតិ​អាមេរិក​ចំនួន​ ១៦​នាក់ ជនជាតិ​កាណាដា​ម្នាក់ និង​អ្នកបើកបរ​ជនជាតិ​ហៃ​ទីរបស់ពួកគេ​ត្រូវបាន​ចាប់ជំរិត ​ក្នុងពេល​មានការ​កើនឡើង​នៃ​ការចាប់​ជំរិត​ពាក់ព័ន្ធទៅនឹង​ក្រុមទំនើង​ដែល​នគរបាល​កំពុង​ព្យាយាម​គ្រប់គ្រង​។ លោក Henry បាន​និយាយនៅក្នុង​សាររបស់លោក​ថា ប្រសិន​បើ​ពួកគេ​មិន​បញ្ឈប់​អំពើ​ខុសឆ្គង​របស់​ពួកគេ​នោះទេ ច្បាប់​នឹងអនុវត្ត​ចំពោះ​ពួកគេ​។ ជម្រើស​តែ​មួយគត់​សម្រាប់​ក្រុម​ទាំងនេះ និង​អ្នក​ឧបត្ថម្ភរបស់​ពួកគេ​គឺ​ការជាប់​ពន្ធនាគារ ​ឬ​ស្លាប់ ​ប្រសិនបើ​ពួកគេ​គ្មាន​បំណង​ផ្លាស់ប្តូរ​អាជីព​។ មេដឹកនាំ​ក្រុម​ទំនើង 400 Mawozo ដែល​បាន​ចាប់ជំរិត​អ្នក​ផ្សព្វផ្សាយ​សាសនា រួមទាំងកុមារ ៥នាក់បាន​និយាយថា ពួកគេ​នឹង​សម្លាប់​ក្រុម​នេះ ប្រសិនបើ​ការទាម​ទារ​ប្រាក់​លោះមិនត្រូវ​បាន​បំពេញ​។

មន្ត្រីប្រទេស​ហៃ​ទី​និយាយថា ក្រុម​ទំនើង​កំពុង​ស្វែងរក​ប្រាក់​ចំនួន ១លាន​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ ប៉ុន្តែ​វា​មិន​ច្បាស់​នោះទេ​ថា​ តើ​ការទាមទា​ប្រាក់​លោះ​នេះរាប់បញ្ចូល​ទាំង​កុមា​រដែរ ឬ​យ៉ាងណា ដែល​កុមារ​ក្មេង​ជាងគេ​បំផុត​មាន​អាយុ​ទើបតែ ៨ខែ​។ លោក Henry បាន​ថ្កោលទោស​អ្នក​ដែល​ជួយ​ឧក្រិដ្ឋជន​ដោយ​ផ្តល់​អាវុធ គ្រាប់រំសេវ និង​លុយ​ដល់​ពួកគេ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់ពី​កូដកម្មរាលដាល​ដែល​បាន​នាំឱ្យមាន​ការបិទ​សាលារៀន អាជីវកម្ម និង​ការដឹកជញ្ជូន​សាធារណៈ កាលពីដើម​សប្តាហ៍​នេះ​ក្នុង​រដ្ឋធានីព័រអូ​ប្រាំង និង​ការតវ៉ា​ទៅនឹង​ការខ្វះខាត​ប្រេងឥន្ធនៈ និង​ស្ថានភាព​កាន់តែយ៉ាប់យ៉ឺន​របស់​ប្រទេស​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |