ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ពាក្យ «Meta» ដែល Facebook យកមកប្រើជាឈ្មោះក្រុមហ៊ុនរបស់ខ្លួន គឺជាភាសាក្រិកដែលមានន័យថា «អនន្ត» ឬ «គ្មានទីបញ្ចប់»

ពាក្យ «Meta» ដែល Facebook យកមកប្រើជាឈ្មោះក្រុមហ៊ុនរបស់ខ្លួន គឺជាភាសាក្រិកដែលមានន័យថា «អនន្ត» ឬ «គ្មានទីបញ្ចប់»

(ពិភពលោក)៖ ក្រុមហ៊ុន Facebook Inc អាណាចក្រជំនួញរបស់មហាសេដ្ឋី Mark Zuckerberg នាពេលថ្មីៗនេះ បានប្រកាសប្ដូរឈ្មោះក្រុមហ៊ុនជាផ្លូវការទៅជាក្រុមហ៊ុន «Meta»។ ការប្តូរឈ្មោះនេះធ្វើឲ្យមានការច្រឡំជាមួយនឹងភាសាបាលី Metta (មេត្តា) ប៉ុន្តែពាក្យថា Meta នេះ គឺជាភាសាក្រិកដែលមានន័យជាភាសាបាលីសំស្ក្រឹតថា «អនន្ត» ឬមានន័យជាខេមរភាសាថា «ទៅមុខគ្មានទីបញ្ចប់»

* តើពាក្យ «Meta» ដែលក្រុមហ៊ុន Facebook យកមកប្រើប្រាស់មានន័យយ៉ាងដូចម្តេច?

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយក្នុងពេលធ្វើបទបង្ហាញថា គាត់បានជ្រើសរើសយកពាក្យ Meta ព្រោះវា «ឆ្លុះបញ្ចាំងពីភាពទូលំទូលាយនៃអ្វីដែលយើងធ្វើ និងអនាគតដែលយើងចង់ជួយកសាង»។ ទោះជាយ៉ាងនេះក្តី លោកបានជ្រើសរើសពាក្យនេះចេញពីភាសាក្រិក ដែលមានន័យជាភាសាអង់គ្លេសថា «Beyond» ឬប្រែជាខេមរភាសាថា «ទៅមុខគ្មានទីបញ្ចប់» ឬក៏ជាភាសាបាលីសំស្ក្រឹតថា «អនន្ត» នោះឯង។

Mark Zuckerberg បានពន្យល់ទៀតថា «សម្រាប់ខ្ញុំ! វាជានិម្មិតរូបថា គឺវាតែងតែមានអ្វីច្រើនទៀតក្នុងការកសាង ប្រៀបបីដូចជាវាតែងតែមានជំពូកបន្តបន្ទាប់នៃសាច់រឿងដែរ។ សម្រាប់ពួកយើង វាជារឿងមួយដែលបានចាប់ផ្តើមនៅក្នុងបន្ទប់ស្នាក់នៅ ហើយរីកចម្រើនលើសពីអ្វីដែលយើងអាចស្រមៃចូលទៅក្នុងក្រុមគ្រួសារនៃកម្មវិធីដែលមនុស្សប្រើ ដើម្បីស្វែងរកគ្នាទៅវិញទៅមក ស្វែងរកសំឡេងរបស់ពួកគេដើម្បីចាប់ផ្តើមអាជីវកម្មនិងសហគមន៍ និងចលនាដែលបានផ្លាស់ប្តូរពិភពលោក។ ខ្ញុំមានមោទនភាព ចំពោះអ្វីដែលយើងបានកសាងរហូតមកដល់ពេលនេះ ហើយរំភើបចំពោះអ្វីដែលកើតឡើងបន្ទាប់ទៀត នៅពេលដែលយើងឈានលើសពីអ្វីដែលអាចធ្វើទៅបាននៅថ្ងៃនេះ»។

Meta បង្ហាញលើសពីដែនកំណត់នៅអេក្រង់ (ទូរស័ព្ទ និងកុំព្យូទ័រ) លើសពីដែនកំណត់នៃចម្ងាយ និងឆ្ពោះទៅអនាគតដែលមនុស្សគ្រប់គ្នាអាចមានវត្តមានជាមួយគ្នា បង្កើតឱកាសថ្មីៗ និងបទពិសោធន៍ថ្មីៗ។ នៅក្នុងអត្ថន័យដែលវាក្លាយជាពាណិជ្ជនាមនិងពាណិជ្ជសញ្ញាថ្មី លោក Zuckerberg បាននិយាយថា អនាគតនឹងលើសពីអ្វីដែលយើងអាចស្រមៃបានទៅទៀត។

គោលបំណងនៃការប្ដូរឈ្មោះទៅជា «Meta» គឺផ្ដោតសំខាន់ទៅលើការបង្កើតចក្រវាឡ «Metaverse» ឬហៅម្យ៉ាងទៀតថាជា «ពិភពនិម្មិត»។ លោក Mark Zuckerberg បានឲ្យដឹងទៀតថា ឈ្មោះថ្មីនេះគឺបានឆ្លុះបញ្ចាំងពីការងារ និងការវិនិយោគរបស់ខ្លួនទៅលើគម្រោង Metaverse ក្នុងការបង្កើតនូវឧបរណ៍ជាច្រើនសម្រាប់ពិភពលោកនាពេលអនាគត។

មេធំ Facebook រូបនេះបានបន្ថែមថា នៅពេលនេះ ក្រុមហ៊ុនលោកនឹងផ្ដោតសំខាន់លើការបណ្ដាក់ទុន និងវិនិយោគទៅលើឧបករណ៍ Virtual Reality (VR) ព្រោះវានឹងជួយឲ្យពិភពលោក និងពិភពនិម្មិតកាន់តែខិតជិតគ្នា ហើយអ្វីដែលអស្ចារ្យនោះ គឺបច្ចេកវិទ្យានឹងធ្វើឲ្យពិភពលោករបស់មនុស្សនាពេលអនាគតកាន់តែអស្ចារ្យ។

* តើពាក្យ «Metaverse» មានន័យដូចម្តេច?

Metaverse គឺជាការអនឡាញរបស់ពិភពលោក ដែលមនុស្សអាចលេងហ្គេមកម្សាន្ត ធ្វើការ និងបង្កើតទំនាក់ទំនងនៅក្នុងបរិស្ថាននិម្មិត។ ពាក្យនេះសំដៅទៅលើលម្ហអ៉ីនថឺរណេត «Cyberspace» ស្របទៅនឹងការពិតជាក់ស្តែង ដែលសហគមន៍មនុស្សអាចធ្វើអន្តរកម្មក្នុងទម្រង់ជារូបតំណាង Avatars (អវតារ)។

សូមងាកមកចាប់អារម្មណ៍បន្តិច! ពិភពលោកនេះមានរួចហើយ តាមរយៈម៉ាកយីហោ Oculus ដែលជាកម្មសិទ្ធិរបស់ Meta ដែលនឹងត្រូវដាក់ឈ្មោះឡើងវិញជា Meta Quest ក្នុងឆ្នាំ២០២២ ក៏ដូចជាការសហការរបស់ Meta ជាមួយក្រុមហ៊ុនផលិតវ៉ែនតា Ray-Ban ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ មើលឃើញការជូនដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈកញ្ចក់ ឬវ៉ែនតាវ៉ែនតារបស់ពួកគេ។

ចំណែក Facebook វិញ នៅក្នុងបទបង្ហាញរបស់គាត់ គឺលោក Mark Zuckerberg បានរៀបរាប់ថា គំនិតនាំឲ្យកើត Metaverse គឺដោយសារពាក្យ «Horizon» មានន័យថា «លម្ហមេឃ» ដែលអាចអនុវត្តចំពោះជីវិតនាពេលអនាគតរបស់យើង។ ជាឧទាហរណ៍ គាត់បានបង្ហាញពីរបៀបដែលវាអាចត្រូវបានប្រើ ដើម្បីរៀបចំកិច្ចប្រជុំការងារជាក់ស្តែង និងជួយក្នុងការអប់រំ។

សរុបមក Facebook ជ្រើសរើសយកឈ្មោះនេះ ព្រោះអត្ថន័យ Meta នឹងផ្តល់ឲ្យយើងលើសពីអ្វីដែល Facebook មានរាល់ថ្ងៃ។ គេមានបំណងសាង Facebook ពី app និង Media ធម្មតា (beyond social media) ទៅជា VR។ ទម្រង់ថ្មីរបស់ Metaverse ជួយអ្នកប្រើប្រាស់ មិនត្រឹមតែអាចលេងហ្គេមកម្សាន្ត សន្ទនា និងទំនាក់ទំនងគ្នាទេ តែវាកាន់តែពិសេសជាងមុន ដែលវាហាក់នាំអ្នកប្រើប្រាស់ទៅដល់បរិយាកាសនោះពិតៗជាមួយសំឡេង និងរូបភាពពិតៗដែលយើអាចឃើញ និងស្តាប់បានតាមរយៈឧបករណ៍ VR។

គួរជម្រាបថា ថ្មីដ្បិតអតីតក្រុមហ៊ុន Facebook Inc បានប្ដូរឈ្មោះទៅក្រុមហ៊ុន Meta យ៉ាងនេះក្ដី ប៉ុន្តែចំពោះទម្រង់បណ្តាញសង្គមយក្សវិញ គឺនៅតែរក្សាឈ្មោះ Facebook ដដែល៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |