ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពាក់ព័ន្ធ​វិសោធនកម្ម​កំណត់​សញ្ជាតិ​តែមួយ​នា​សប្តាហ៍​ក្រោយនេះ​

រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពាក់ព័ន្ធ​វិសោធនកម្ម​កំណត់​សញ្ជាតិ​តែមួយ​នា​សប្តាហ៍​ក្រោយនេះ​

ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់ BTV ឲ្យ​ដឹងថា នៅ​ដើម​សប្តាហ៍​ក្រោយនេះ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ និង​អនុម័ត​ជុំវិញ​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​អំពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​របស់​ថ្នាក់ដឹកនាំ​កំពូល​ចំនួន​៤​រូប ។

​ថ្លែងប្រាប់​BTV តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ការស្នើ​ពី​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាងច្បាប់​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ​ជុំវិញ​ការកំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​របស់​ថ្នាក់​ដឹក​ជាតិ​កំពូល​ចំនួន​៤​រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា បាន​ពិនិត្យ សិក្សា បញ្ចប់​រួចរាល់ ខណ​:​នៅ​ថ្ងៃស្អែក​នេះ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​។

​ឯកឧត្តម ឡេង ប៉េងឡុង បាន​បញ្ជាក់ថា គណៈកម្មការ​ជំនាញ​បាន​សិក្សា ពិនិត្យ និង​ពិគ្រោះ​យោបល់​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា​ក្រុមប្រឹក្សា​អ្នកច្បាប់​ផងដែរ ខណៈ​នៅ​ដើម​សប្តាហ៍​ក្រោយ​រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីស្នើ​នេះ​។

​គួរ​បញ្ជាក់ថា សេចក្តីព្រាងច្បាប់​នេះ បាន​ផ្តោតជាសំខាន់​ទៅលើ​ប្រធានព្រឹទ្ធសភា​, ប្រធានរដ្ឋសភា​, នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជា​មេដឹកនាំ​មានការ​ទទួលខុសត្រូវ​ក្នុងការ​សម្រេច​លើ​កិច្ចការ​សំខាន់ៗ ដែលជា​អាយុជីវិត​របស់​ប្រទេសជាតិ សំដៅ​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា និង​ការប្រឆាំង​ដាច់ខាត​នឹង​ការជ្រៀតជ្រែក​ពី​បរទេស​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង របស់​ជាតិ ឬ ការបង្គាប់​បញ្ហា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |