ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន អំពាវនាវអ្នកមិនទាន់ចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

សម្តេចតេជោ ហ៊ុន សែន អំពាវនាវអ្នកមិនទាន់ចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវដោយទទូចទៅកាន់ប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីបានកងការពារសុខភាពពីការយាយីនៃជំងឺកូវីដ១៩។

ក្នុងសារសំឡេងផ្ញើជូនជនរួមជាតិនាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញលទ្ធផលនៃការកត់សម្គាល់ថា ក្រោយពេលបុណ្យភ្ជុំបិណ្ឌដែលមានការបើកលំហរសកម្មភាពរបស់ប្រជាពលរដ្ឋនោះ មិនមានផ្ទុះការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលទទួលបាននេះ គឺជាអានុភាព និងជាលទ្ធផលមួយកើតចេញពីការចាក់វ៉ាក់សាំង ដែលកម្ពុជាសម្រេចបានស្ទើរតែ ១០០ភាគរយតាមផែនការ។

បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបង្ហាញការព្រួយបារម្ភចំពោះប្រជាពលរដ្ឋមួយចំនួនដែលមិនទាន់បានចាក់វ៉ាក់សាំងសូម្បីតែមួយដូសនៅឡើយ។ សម្តេចតេជោ បានអំពាវនាវឱ្យពួកគេទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «សូមអំពាវនាវបងប្អូនទៅចាក់វ៉ាក់សាំង បើមិនទាន់បានចាក់ដូសទី ឬដូសទី២ ត្រូវតែទៅចាក់ដូសទី១ និងដូសទី២។ […] សូមកុំរារែកជាមួយការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះយើងពុំមានអ្នកចាក់វ៉ាក់សាំងណាម្នាក់ទទួលរងគ្រោះដោយសារតែវ៉ាក់សាំងនោះទេ»។

ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរឱ្យរៀបចំយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋនៅតាមដំបន់ដាច់ស្រយាល។ សម្តេចតេជោ បានបញ្ជាក់ថា ត្រូវដឹកជញ្ជូន ឬស្ពាយយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋឱ្យដល់តាមខ្នងផ្ទះ សម្រាប់តំបន់ដាច់ស្រយាលនោះ។

ក្នុងសារសំឡេងនេះសម្តេចតេជោ ក៏បានកោតសរសើរកុមារតូចៗអាយុ ៦ឆ្នាំ ទៅ ១២ឆ្នាំ ដែលបានចូលរួមចាក់វ៉ាក់សាំងក្នុងល្បឿនមួយលឿនជាងគេ ចាក់ក្រោយគេ តែបានចំនួនច្រើនជាងគេ បើធៀបជាមួយមនុស្សពេញវ័យ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជាជម្នះបាននូវការលំបាកបណ្តាលមកពីជំងឺកូវីដ១៩ ដោយអាចឈានទៅកាត់បន្ថយអត្រាឆ្លង និងអត្រាស្លាប់ដោយសារជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៨ ខែតុលា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុប ១៣,៦០៩,៥២១នាក់ ស្មើនឹងជាង ៨៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។

ក្នុងនោះអ្នកចាក់ដូសទី២ បានចំនួន ១២,៧១៤,៦៧៥នាក់ និងអ្នកចាក់ដូសទី៣ បានចំនួន ១,៤៨០,៧៤៧នាក់។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការវ៉ាក់សាំងនេះ ជាគន្លឹះដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះកម្ពុជាមានវ៉ាក់សាំងនៅក្នុងឃ្លាំងគ្រប់គ្រាន់សម្រាប់ចាក់ដូសជំរុញជូនប្រជាពលរដ្ឋ។

សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា នឹងឈានទៅបើកសកម្មភាពសេដ្ឋកិច្ចគ្រប់វិស័យឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ បើស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពដូចពេលបច្ចុប្បន្ន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |