ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កូរ៉េខាងជើងអះអាងថា «ខិត្តប័ណ្ណ ១២លានសន្លឹក» នឹងត្រូវបង្ហោះចូលកូរ៉េខាងត្បូង ជាការសងសឹកឲ្យសក្តិសមនឹងតម្លៃ

កូរ៉េខាងជើងអះអាងថា «ខិត្តប័ណ្ណ ១២លានសន្លឹក» នឹងត្រូវបង្ហោះចូលកូរ៉េខាងត្បូង ជាការសងសឹកឲ្យសក្តិសមនឹងតម្លៃ

ព្យុងយ៉ាង)៖ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងនឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូល ដែលបើកដៃឱ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងបទអត្ថាធិប្បាយចេញផ្សាយនៅក្នុងចន្ទនេះ KCNA បានគូសបញ្ជាក់ដូច្នេះថា «គិតត្រឹមនៅថ្ងៃទី២២ ខែមិថុនានេះ គ្រឿងបរិក្ខា និងមធ្យោបាយបង្ហោះ ចែកចាយខិត្តប័ណ្ណ ក្នុងនោះរួមមានទាំងបាឡុងចំនួន ៣,០០០ដើម ដែលមានសមត្ថភាពហោះចូលយ៉ាងជ្រៅក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវបានត្រៀមរួចរាល់អស់ហើយ ខណៈខិត្តប័បណ្ណគ្រប់ប្រភេទជាង ១២លានសន្លឹក ក៏ត្រូវបានបោះពុម្ភរួចហើយដែរ»។ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង បានបញ្ជាក់បន្ថែមទៀតថា នេះនឹងក្លាយជាការចែកចាយខិត្តប័ណ្ណ ប្រឆាំងនឹងសត្រូវក្នុងទ្រង់ទ្រាយធំផុត មិនធ្លាប់មានពីមុនមកនោះឡើយ។

គួរបញ្ជាក់ថា ស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយទីក្រុងព្យុងយ៉ាង បានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីសប្ដាហ៍មុន ដើម្បីបង្ហាញការខឹងសម្បារនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង សម្រាប់ការបណ្ដែតបណ្ដោយ ឱ្យជនជាតិកូរ៉េខាងជើងរស់នៅនិរទេស នៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណតាមបាឡុងជាច្រើន ចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |