ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ជនបង្កដែល​បើក​រថយន្ត RX400h ពាក់ផ្លាកលេខក្លែងក្លាយបុកសមត្ថកិច្ច​ ត្រូវ​បានចាប់ខ្លួន និងបញ្ជូន​ទៅ​តុលា​ការ

ជនបង្កដែល​បើក​រថយន្ត RX400h ពាក់ផ្លាកលេខក្លែងក្លាយបុកសមត្ថកិច្ច​ ត្រូវ​បានចាប់ខ្លួន និងបញ្ជូន​ទៅ​តុលា​ការ

(ភ្នំពេញ)៖ យុវជនម្នាក់ដែលបើករថយន្ត RX400h ពាក់ផ្លាកលេខក្លែងក្លាយត្រូវបានកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ តាមស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។

​ក្រុម​ការងារ​ព័ត៌មាន​​ និង​ប្រតិកម្ម​រហ័ស ​នៃ​ស្នងការ​ដ្ឋា​ន​​នគរ​បាល​រាជធានី​ភ្នំ​ពេញ​​ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនបង្កមាន​ឈ្មោះ​ ពុធ មនោ​រម្យ​ ដែល​មិន​បាន​ស្តាប់​ការណែនាំ​​របស់​ប៉ូលិស​ចរាចរ​ណ៍​​នៅ​ម្តុំការដ្ឋា​ន​​កំពុងសាងសង់​ផ្លូវ​នៅ​រង្វង់​មូលចោមចៅ​​ និង​បាន​បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​ដែល​បង្កឲ្យ​មន្ត្រី​​ចរាចរ​ណ៍​​ម្នាក់​ដួល​។ ​​ក្រោយ​ធ្វើ​ការស្រាវជ្រាវ​​ និង​ត្រួត​ពិនិត្យ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជនបង្កនេះ​បាន​ប្រើ​ប្រាស់​ផ្លាកលេខមិន​ត្រឹម​ត្រូវ​ ដោយ​យកផ្លាកលេខរថយន្ត​ផ្សេង​មកពាក់។​

ជនបង្កនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​លើចំណុច​៣​ផ្សេង​គ្នា​ទី​១​គឺ​ ការរារាំង​​​សមត្ថកិច្ច ​​ពេល​កំពុង​តែអនុ​វត្ត​​​ការងារ​, ទី​២​ គឺ​ការប្រើ​ប្រាស់​ផ្លាកលេខក្លែង​ក្លា​យ​ (យកផ្លាកលេខរថយន្ត​ផ្សេង​មកពាក់) និងទី​៣​ បើក​រត់គេច​ពីកន្លែង​កើត​ហេតុ​ ក្នុង​គោល​បំណង​គេចវេស ពីការ​ទទួល​ខុសត្រូវ​។

នៅ​រសៀលថ្ងៃ​ទី​២​១​ ខែ​មិថុនា​ ឆ្នាំ​​២​០​២​០​ វេលា​ម៉ោង​ ២​:០​០​រសៀល ជនបង្កត្រូវ​បាន​ការិ​យាល័យ​​នគរ​បាល​ចរាចរ​ណ៍​​ផ្លូវ​គោក​រាជធានី​ភ្នំ​ពេញ​​ រៀប​ចំ​សំណុំ​ឯ​កសារ​ និង​បញ្ជូន​ទៅ​តុលា​ការដើម្បី​អនុ​វត្ត​​​បន្តតាម​នីតិ​វិធី​​ច្បាប់​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |