ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

សមាគមមូលនិធិទ្រទ្រង់កម្ពុជា ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព៣០ថ្ងៃ ដោយសារធ្វើខុសច្បាប់

សមាគមមូលនិធិទ្រទ្រង់កម្ពុជា ត្រូវបានក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព៣០ថ្ងៃ ដោយសារធ្វើខុសច្បាប់

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពជាបណ្តោះអាសន្ន របស់សមាគមមូលនិធិទ្រទ្រង់កម្ពុជា រយៈពេល៣០ថ្ងៃសិន ដោយសារសមាគមមួយនេះ បាននិងកំពុងធ្វើសកម្មភាពផ្ទុយនឹងច្បាប់។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់លោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងលិខិតយ៉ាងដូច្នេះ៖ «ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយសារសមាគមបាន និងកំពុងធ្វើសកម្មភាព ស្វែងរកផលប្រយោជន៍ តាមរយៈការអូសទាញប្រជាពលរដ្ឋឱ្យចូលជាសមាជិក និងកំណត់ឱ្យបង់ថវិកាចូលសមាគមដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន»

អនុលោមតាមបទប្បញ្ញត្តិមាត្រា៣០ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់ សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ជាបណ្ដោះអាសន្ន ក្នុងរយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ និងតម្រូវឱ្យសមាគមផ្តល់នូវរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៩ និងត្រីមាសទី១ នៃឆ្នាំ២០២០ និងរាល់ព័ត៌មានគណនី ប្រាក់មូលនិធិ ដែលប្រមូលពីសមាជិក ការបែងចែកថវិកាអត្ថប្រយោជន៍របស់សមាជិក និងរាល់ការចំណាយថវិកា (មូលនិធិ តម្កល់ និងថ្នាក់ជាតិ) ព្រមទាំងផ្តល់នូវបញ្ជីឈ្មោះសមាជិកសមាគមនៅតាមរាជធានី-ខេត្តផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |