ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រថយន្តអត់ពន្ធ១៥០គ្រឿងហើយបានចូលមកបង់ពន្ធ ទទួលចំណូលជាង២.៤លានដុល្លារ ខណៈរថយន្តគ្មានពន្ធដែលកំពុងចរាចរ មានប្រហែល១ម៉ឺនគ្រឿង

រថយន្តអត់ពន្ធ១៥០គ្រឿងហើយបានចូលមកបង់ពន្ធ ទទួលចំណូលជាង២.៤លានដុល្លារ ខណៈរថយន្តគ្មានពន្ធដែលកំពុងចរាចរ មានប្រហែល១ម៉ឺនគ្រឿង

(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា រយៈពេលមួយខែមកនេះ ចាប់តាំងពីអគ្គនាយកដ្ឋានគយប្រកាសឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងរថយន្តចង្កូតស្តាំដែលគ្មានពន្ធ ឱ្យចូលបង់ពន្ធមកមានម្ចាស់រថយន្តប្រមាណ១៥០គ្រឿងហើយ បានចូលខ្លួនទៅបង់ពន្ធ និងទៅតំកល់ប្រាក់ពន្ធ ចំពោះរថយន្តចង្កូតស្តាំ។

លោកបន្ថែមថា តាមរយៈការមកបង់ពន្ធរបស់រថយន្តទាំងជាង១០០គ្រឿងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលជាង២.៤លានដុល្លារ។

លោកបានឱ្យដឹងទៀតថា តាមការប៉ាន់ស្មានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដី មានប្រមាណជិតមួយម៉ឺនគ្រឿង។ រថយន្តទាំងនោះ នឹងត្រូវបង់ពន្ធខុសៗគ្នាទៅតាមប្រភេទ និងស៊េរីឆ្នាំ ដែលអត្រាពន្ធត្រូវបង់ខ្ពស់បំផុត១៣០%។

«រថយន្តប្រភេទដឹកទំនិញ អត្រាពន្ធវាមិនខ្ពស់ប៉ុន្មានទេ វាទាបទេ តែសម្រាប់រថយន្តទេសចរណ៍ក៏អត្រាពន្ធខុសគ្នាដែរ ស៊ីសងទៅនឹងប្រភេទរថយន្ត មានខ្លះវាប្រណិត ពួកប្រណិតអត្រាវាខ្ពស់។ តម្លៃគិតពន្ធក៏ខុសគ្នាដែរ រថយន្តថ្មីស៊េរីឆ្នាំ២០១៩, ២០២០ វាថ្លៃ ប៉ុន្តែរថយន្តដែលចាស់ ២០១៥, ២០១០ ២០០៥ ក៏វាថោកទៅតាមហ្នឹងដែរ អីចឹងបន្ទុកពន្ធក៏ខុសគ្នាទៅតាមហ្នឹងដែរ»។ លោក គុណ ញឹម បានពន្យល់បន្ថែម។

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានដាក់ចេញគោលការណ៍៥ចំណុច ដើម្បីប្រមូលពន្ធលើយានយន្ត ដែលគ្មានពន្ធ និងអាករនាំចូលស្របតាមច្បាប់ ស្តីពីគយ។

លោក គុណ ញឹម បន្តថា សម្រាប់រថយន្តដែលប្រើប្រាស់ក្នុងលក្ខណៈឯកជន ហើយទៅជ្រកក្រោមផ្លាកលេខផ្សេងៗ បន្ទាប់ពីចូលបង់ពន្ធរួច នឹងទទួលបានបង្កាន់ដៃ ដើម្បីយកទៅធ្វើផ្លាកលេខនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រើប្រាស់ផ្លាកលេខស្របតាមវិញ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ បានអំពាវនាវជាថ្មីម្តងទៀតឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងរថយន្តចង្កូតស្តាំដែលគ្មានពន្ធ ចូលបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។ ជាមួយគ្នានេះរថយន្តចង្កូតស្តាំត្រូវកែចង្កូតពីស្តាំ មកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធនឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករទៀតឡើយ។ នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានណែនាំឲ្យក្រសួងស្ថាប័នទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្តីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធ និងអាករមិនអាចចរាចរលើដងផ្លូវបានឡើយ គឺជារថយន្តខុសច្បាប់ ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត»

សម្តេចតេជោបានសង្កត់ធ្ងន់បញ្ជាក់ថា ក្នុងករណីចាំបាច់ ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធ ដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាល តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាជាដើម ដែលមិនគោរពច្បាប់ និងបន្តប្រើប្រាស់រថយន្តនោះ ត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូនសម្តេច ដើម្បីសម្តេចមានវិធានការដកមុខតំណែង និងបណ្ដេញចេញពីគណបក្សថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |