ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ដើម្បីហេដ្ឋារចនាសម្ព័ន្ធទីក្រុងស្អាត នឹងឆាប់កាត់ផ្តាច់ជំងឺកូវីដ-១៩លោក សុខ ពេញវុធ បានធ្វើរឿងដ៏អស្ចារ្យក្នុងខណ្ឌដូនពេញ

ខណ្ឌដូនពេញ ៖ មហាជនជាច្រើនបានសាទរចំពោះចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បន្ទាប់ពីលោកមានវិធានការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ខាងក្រោមនេះជារបាយការណ៍ របស់រដ្ឋបាលខណ្ឌ ស្តីពីការៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញ

នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម÷
១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិលេខ៥ ផ្លូវបេតុងទី១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ១៣ ៥ ជាលទ្ធផល÷
– ចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០១គ្រឿង
– ចាប់យកម៉ូតូចំនួន ០២គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន ០២គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ
– ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។
២-ដាក់កម្លាំងល្បាត និងពួនស្ទាក់តាមគោលដៅឃាត់រថយន្តធុនធំចូលរាធានីភ្នំពេញខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវដែលបានហាមឃាត់។
៣-ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅពួនស្ទាក់ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេងខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវដែលបានឆ្លងកាត់។
៤-បានដាក់កម្លាំងចូលរួមអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅវិមានឯករាជ្យ។
៥-ចុះផ្សព្វផ្សាយសេចក្តីសម្រេចលេខ ៣០២/២១ សសរ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ហាមមិនឱ្យមានការជួបជុំហាត់ប្រាណនៅលើសួន CDC សួនវិមានឯករាជ្យ សួននាគបាញ់ទឹក និងសួនមុខព្រះបរមរាជវាំង រហូតដល់សួនមុខផ្សាររាត្រី ជាលទ្ធផល÷ ប្រជាពលរដ្ឋបានចូលរួមអនុវត្តតាមសេចក្តីណែនាំ ការផ្សព្វផ្សាយរបស់ក្រុមការងារ និងបានវិលត្រឡប់ទៅផ្ទះវិញ។
៦-បន្តដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវលេខ៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១។

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |