ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ពលករខ្មែរវិលត្រឡប់មកពីថៃ ចូលតាមច្រកខេត្តបាត់ដំបងជាបន្តបន្ទាប់ ទោះបីករណីឆ្លងក្នុងសហគមន៍ខេត្តមិនទាន់ថមថយ

ពលករខ្មែរវិលត្រឡប់មកពីថៃ ចូលតាមច្រកខេត្តបាត់ដំបងជាបន្តបន្ទាប់ ទោះបីករណីឆ្លងក្នុងសហគមន៍ខេត្តមិនទាន់ថមថយ

បាត់ដំបង ៖ ពលករខ្មែរបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែននានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងជាបន្តបន្ទាប់ ទោះបីករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តមិនទាន់ថមថយនៅឡើយ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងថា ការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃចូលតាមច្រកខេត្តបាត់ដំបង មានជារឿយៗ ក្នុងចំនួនមិនទៀងទាត់នោះទេ ថ្ងៃខ្លះតិច ថ្ងៃខ្លះក៏ច្រើន។

លោក បានថ្លែងបន្ថែមថា ចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវបាន​ធ្វើតេស្តរហ័ស​នៅតាមច្រកព្រំដែន ក្នុងនោះក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ មួយចំនួនផងដែរ ។

អ្នកនាំពាក្យរដ្ឋបាលខេត្តបានថ្លែងបន្តថា ថ្មីៗនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍​ស្រុកជាប់ព្រំដែនថៃ មានការកើនឡើង ហើយមណ្ឌលព្យាបាលមានភាពចង្អៀតណែន អស់​លទ្ធភាពដាក់អ្នកជំងឺ អាជ្ញាធរខេត្តបានផ្ទេរអ្នកជំងឺជាបន្តបន្ទាប់មក​ទទួលការព្យាបាល​នៅក្នុងក្រុងបាត់ដំបង។

ដើម្បីឆ្លើយតបនឹងកំណើនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍នេះ អាជ្ញាធរខេត្តបានសហការ​ជា​មួយភាគីពាក់ព័ន្ធរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ បន្ថែមទៀតជាបន្តបន្ទាប់ ទាំងនៅ​តាម​បណ្ដាស្រុកជាប់ព្រំដែន និងក្នុងក្រុងបាត់ដំបង។

គួរកត់សម្គាល់ថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តបាត់ដំបង មួយរយៈពេលចុងក្រោយនេះ មានការកើនឡើង រហូតដល់មានការបិទខ្ទប់វត្តអារាម ផ្សារ និង​ទីតាំងមួយចំនួន ខណៈរដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជា​បណ្តោះអាសន្ន​ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |