ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចិនដោះលែងទាហានឥណ្ឌា​១០នាក់​ដែលត្រូវបានចាប់ខ្លួន​ពេលផ្ទុះជម្លោះព្រំដែនរវាងគ្នា

ចិនដោះលែងទាហានឥណ្ឌា​១០នាក់​ដែលត្រូវបានចាប់ខ្លួន​ពេលផ្ទុះជម្លោះព្រំដែនរវាងគ្នា

(ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានៅថ្ងៃសុក្រនេះបានឱ្យដឹងថា ចិនបានដោះលែងកងទ័ពឥណ្ឌា ១០នាក់់ ដែលត្រូវបានចាប់ខ្លួនកំឡុងការផ្ទុះអាវុធដាក់គ្នា នៅឯតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំង ២ នៃតំបន់ជួរភ្នំហិម៉ាល័យ (Himalayas) ដែលបណ្ដាលឱ្យកងទ័ពឥណ្ឌាយ៉ាងហោច ២០នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារព័ត៌មានឥណ្ឌា Press Trust of India កងទ័ពឥណ្ឌា ១០នាក់ត្រូវបានដោះលែង​កាលពីថ្ងៃព្រហស្បតិ័ម្សិលមិញ ហើយការដោះលែងនេះទៀតសោត ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំ​ដើម្បីបន្ធូរបន្ថយភាពតានតឹងជាបន្តបន្ទាប់ រវាងមន្ត្រីជាន់ខ្ពស់ចិន និងឥណ្ឌា។ រដ្ឋាភិបាលទីក្រុងញូដេលី មិនបានទទួលស្គាល់សេចក្ដីរាយការណ៍នេះទេ ប៉ុន្តែខាងកងទ័ពឥណ្ឌាបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយនិយាយថា គ្មានកងទ័ពឥណ្ឌាណាម្នាក់បាត់ខ្លួន នៅក្នុងជម្លោះជាមួយចិន​នៅឯតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅឡើយ។

គួរបញ្ជាក់ថា បើតាមភាគីឥណ្ឌា កងទ័ពរបស់ខ្លួនយ៉ាងហោច ២០នាក់បានស្លាប់ និង ១៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយរងរបួសធ្ងន់។ ចំណែកឯចិនវិញក៏បានទទួលស្គាល់ថា កងទ័ពរបស់ខ្លួនមានអ្នកស្លាប់ និងរបួសផងផងដែរ ប៉ុន្តែមិនបានបញ្ចេញតួលេខលម្អិតឡើយ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |