ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ពលរដ្ឋរីករាយមកវត្ដធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តែមិនភ្លេចវិធានការពារជំងឺកូវីដ-១៩

ពលរដ្ឋរីករាយមកវត្ដធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តែមិនភ្លេចវិធានការពារជំងឺកូវីដ-១៩

ព្រះសីហនុ ៖ នៅវត្ដក្រោម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលជាថ្ងៃកាន់បិណ្ឌ មានពលរដ្ឋជាពុទ្ធសាសនិក បានអញ្ជើញមកធ្វើបុណ្យនៅវត្ដអារាម យ៉ាងច្រើនកុះករ ដោយមានការប្រុងប្រយ័ត្នខ្ពស់​ចំពោះការ​ចូលរួមធ្វើបុណ្យផង និងចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ដែលចូលរួម​កាន់បិណ្ឌ​ បានលើកឡើងថា ​គាត់​មានសេចក្ដីរីករាយ​ចំពោះ​រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ដែលបាន​អនុញ្ញាត​ឱ្យប្រជាពលរដ្ឋ បានធ្វើបុណ្យកាន់បិណ្ឌ ឬ​បុណ្យភ្ជុំបិណ្ឌ នៅក្នុងបរិបទជំងឺកូវីដ-១៩នេះ ហើយពួកគាត់​ក៏មិនភ្លេចខ្លួនដែរចំពោះការអនុវត្ដ នូវវិធានការ ការពារ ក្នុងក្នុងការចូលរួមប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសម្របខ្លួន​រស់នៅបែបគន្លងថ្មី ដោយ​មានអនាម័យ ការប្រុងប្រយ័ត្នខ្ពស់ ។

ដើម្បីបើកឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទបំពេញកុសលតាមសទ្ធាជ្រះថ្លា តាមជំនឿ និងចូលរួមចំណែកថែរក្សា នូវប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា វប្បធម៌ ដែលជាអត្ដសញ្ញាណដ៏ថ្លែថ្លារបស់ជាតិ ឱ្យបានគង់វង្ស និងរៀបចំបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​កឋិនទានឱ្យដំណើរការ និងប្រព្រឹត្ដទៅស្របតាមទំនៀមទម្លាប់និងប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្ដិតាមសេចក្ដីណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល តាមការ​ជាក់ស្ដែង​នៃទីកន្លែងនីមួយៗ ក្នុងការអនុវត្ដវិធានការចាំបាច់នានា​សំដៅកាត់ផ្ដាច់​និងទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្ដព្រះសីហនុ សូមធ្វើាការណែនាំ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយអំពី ខ្លឹមសារពិធីបុណ្យ​ទាំងពីរនេះ ឱ្យបានជ្រូតជ្រាបដល់មន្ដ្រីរាជការក្រោមឱវាទ និងបងប្អូន​ប្រជាពលរដ្ឋ​ជាពុទ្ធសាសនិក បានចូលរួមបំពេញកុសលជាប្រពៃណីនៅតាមវត្ដអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ដោយត្រូវ​អនុវត្ដវិធាន​ការការពារនានា របស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស ធ្វើការវាស់កម្ដៅ រក្សា​អនាម័យ លាងដៃជាមួយសាប៊ូ ឬអាល់កុល និងរក្សាគម្លាត សុវត្ថិភាពសង្គម-បុគ្គល។

គ្រប់វត្ដអារាម ត្រូវអនុវត្ដឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣កុំ និង៣ការពារ” និងវិធានការសុខា ភិបាលឱ្យ​បានខ្ជាប់ខ្ជួន ដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។ យោងតាម សេចក្ដីជូនដំណឹងលេខ ០២១/២១ ស.ណ.ន ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ដព្រះសីហនុ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន។

សូមបញ្ជាក់ថា បូណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏សំខាន់របស់​សាសនិក​ជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្វធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់​វិញ្ញាណក្ខន្ធ​នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូ​ឧបជ្ឈាយាចារ្យ​ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។

ម្ស៉ាងទៀត ពិធីបុណ្យនេះ ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្ដាយ បងប្អូន​ញាតិមិត្ដ សាច់​សាលោហិត ដែលរស់នៅទី ផ្សេងៗគ្នា និងអាចស្វែងយល់ពីសុខទុក្ខ និងដំណើរ​ប្រព្រឹត្ដិ​ទៅ​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ​រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបាននូវសាមគ្គីភាព​ដ៏ទូលំទូ​លាយផង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |