ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

បារាំងកោះហៅអគ្គរដ្ឋទូតប្រចាំអូស្ត្រាលី និងសហរដ្ឋអាមេរិក ឲ្យត្រលប់មកវិញ ជាការឆ្លើយតបនឹងកិច្ចសហការផលិត នាវាមុជទឹក-នុយក្លេអ៊ែរ

បារាំងកោះហៅអគ្គរដ្ឋទូតប្រចាំអូស្ត្រាលី និងសហរដ្ឋអាមេរិក ឲ្យត្រលប់មកវិញ ជាការឆ្លើយតបនឹងកិច្ចសហការផលិត នាវាមុជទឹក-នុយក្លេអ៊ែរ

(ប៉ារីស)៖ បារាំងហាក់កំពុងធ្លាក់ចូលទៅក្នុងវិបត្តិការទូត ដែលមិនធ្លាប់មានពីមុនមក ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី បន្ទាប់ពីប្រទេសអឺរ៉ុបមួយនេះ បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ពីប្រទេសទាំងពីរឲ្យត្រលប់មកវិញ ជាការឆ្លើយតបនឹងកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (A-UK-US) ដែលបានជាន់ពន្លិចកិច្ចសន្យាទិញនាវាមុជទឹក ដែលផលិតដោយបារាំងតម្លៃ ៤០ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅទីក្រុងប៉ារីស) ថា «ការសម្រេចចិត្តដ៏កម្រកើតមានបំផុតនេះ ត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតី អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ដោយយោងទៅតាមភាពធ្ងន់ធ្ងរនៃបញ្ហានេះ»។

សេចក្តីថ្លែងការណ៍របស់លោក Jean-Yves Le Drian បានគូសបញ្ជាក់បន្តទៀតថា «ការបោះបង់ចោលគម្រោងទិញនាវាមុជទឹក (បារាំង)… និងការប្រកាសភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណងបើកការស្រាវជ្រាវថ្មី សម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរថ្មី (ការជួយអូស្ត្រាលីទទួលបានបច្ចេកវិទ្យាផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសំណាក់អាមេរិក និងអង់គ្លេស) នាពេលអនាគត គឺជាអាកប្បកិរិយាមិនអាចទទួលយកបានឡើយ ក្នុងនាមជាសម្ពន្ធមិត្តនឹងគ្នា។ វាជាផលវិបាកដែលប៉ះពាល់ខ្លាំងបំផុត ទៅដល់ភាពជាសម្ព័ន្ធមិត្តនៃយើងទាំងឡាយ ព្រមទាំងទៅលើភាពជាដៃគូ និងសារៈសំខាន់នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់សហភាពអឺរ៉ុប»

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសអូស្ត្រាលីបានប្រកាសលុបចោល គម្រោងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលមានតម្លៃជាទឹកប្រាក់ ៤០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន ណាវ៉ាល់ គ្រុប (Naval Group) នៃប្រទេសបារាំង ហើយងាកមកចាប់យកគម្រោងផលិត នាវាមុជទឹកប្រភេទនេះដដែលចំនួន ០៨គ្រឿង ក្រោយទទួលបានបច្ចេកវិទ្យាផលិត ពីសហរដ្ឋអាមេរិក និងចក្រភភពអង់គ្លេស តាមរយៈកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (A-UK-US) ដែលត្រូវបានប្រកាសចេញនៅថ្ងៃដដែល។

នៅក្នុងថ្ងៃព្រហស្បតិ៍ដដែលនោះ ប្រទេសបារាំងបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបង្ហាញភាពខឹងសម្បារយ៉ាងខ្លាំង នៅលើឆាកអន្តរជាតិតែម្តង និងបានហៅទង្វើប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នោះថា ជាការលួចចាក់បារាំងពីក្រោយខ្នង ហើយទង្វើរបៀបៗនេះ គឺមិនខុសពីអ្វីដែលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានធ្វើនោះឡើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |