ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ថៃស្នើកម្ពុជា បញ្ជូនពលករខ្មែរចាក់វ៉ាក់សាំងរួច ទៅធ្វើការក្នុងប្រទេសខ្លួន ខណៈគេកំពុងខ្វះកម្លាំងពលកម្ម

ថៃស្នើកម្ពុជា បញ្ជូនពលករខ្មែរចាក់វ៉ាក់សាំងរួច ទៅធ្វើការក្នុងប្រទេសខ្លួន ខណៈគេកំពុងខ្វះកម្លាំងពលកម្ម

ភ្នំពេញ ៖ អាជ្ញាធរនៃប្រទេសថៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ជួយបញ្ជូនពលករខ្មែរ ដែលបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ រួចរាល់ហើយនោះ ទៅធ្វើការនៅតាមរោងចក្រ ក្នុងប្រទេសរបស់ខ្លួន ខណៈប្រទេសគេបានកំពុងប្រឈមខ្លាំង ក្នុងការខ្វះកម្លាំងពលកម្មនោះ។

ក្នុងជំនួបជាមួយ សុខ សុក្រឹត្យា រដ្ឋលេខាធិការកក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម Niphon BUNYAMANEE អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានថ្លែងកោតសរសើរ ចំពោះវិធានការដោះស្រាយវិបត្តិកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ។

ជាមួយគ្នានោះអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សហការ​រៀបចំ​លក្ខខណ្ឌ​ពិសេសណាមួយ ក្នុងការបញ្ជូនពលករខ្មែរ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ ដើម្បីទៅធ្វើការនៅប្រទេសថៃវិញ ព្រោះនៅតាមរោងចក្រឧស្សាហកម្ម និងរោងចក្រ​ផលិតកម្ម​ផ្សេងៗ​នៅប្រទេសថៃ កំពុងប្រឈមការខ្វះខាតកម្លាំងពលកម្ម ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានស្នើភាគីថៃ កំណត់វិធានសុវត្ថិភាព​លើការ​ធ្វើ​ពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរ​ទំនិញតាម​ព្រំដែន សហការក្នុងការទប់ស្កាត់ការជួញដូរមនុស្សឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ និង​អាជ្ញាធរថៃ ជួយជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនពលករខ្មែរ ដោយឥតគិតថ្លៃផង ។

កាលពីពេលថ្មីៗ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយបានចាត់ទុកកម្ពុជា ជាប្រទេសមានសុវត្ថិភាពបំផុត នៅក្នុងតំបន់អាស៊ាន ក្នុងការទទួលភ្ញៀវទេសចរណ៍បរទេស ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |