ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទីបំផុតអវកាសយានិកចិនទាំង ៣រូប ចុះមកដល់ផែនដីវិញហើយ ក្រោយពីបានស្នាក់នៅទីអវកាស ៣ខែ

ទីបំផុតអវកាសយានិកចិនទាំង ៣រូប ចុះមកដល់ផែនដីវិញហើយ ក្រោយពីបានស្នាក់នៅទីអវកាស ៣ខែ

(ប៉េកាំង)៖ ទីបំផុតអវកាសយានិកចិនទាំង ៣រូប បានចុះមកដល់លើផ្ទៃផែនដីវិញ ដោយសុវត្ថិភាព ក្រោយការបំពេញបេសកកម្មក្នុងទីអវកាស អស់រយៈពេល ៣ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០២១។

បន្ទប់ ឬ ខាប់ស៊ុល (Capsule) របស់យានអវកាស ហ្សិនចូវ (Shenzhou-2) ដែលផ្ទុកក្រុមអវកាសយានិកចិន បានចុះមកដល់ដោយសុវត្ថិភាព នៅទីតាំងចុះចត តុងហ្វឹង (Dongfeng) ស្ថិតក្នុងតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ភាគខាងជើងប្រទេសចិន នារសៀលថ្ងៃសុក្រនេះ (ម៉ោងទីក្រុងប៉េកាំង)។

ក្រុមអវកាសយានិកចិនបានជិះយាន Shenzhou-2 ចេញពីកំណាត់បន្ទប់ស្ថានីយអវកាស ធានហឺ (Tianhe) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីត្រឡប់ចុះមកកាន់ផ្ទៃផែនដីវិញ។ ពួកគេត្រូវបានបានបញ្ជូនឡើងទៅកាន់ កំណាត់បន្ទប់ស្ថានីយអវកាស Tianhe កាលពីអំលុងខែមិថុនា ឆ្នាំ២០២១ ក្នុងបេសកកម្មមួយ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងសាងសង់ ស្ថានីយអវកាសផ្ទាល់ខ្លួនដំបូងរបស់ចិន៕

គួរបញ្ជាក់ថា ស្ថានីយអវកាសចិន ត្រូវបានចាប់ផ្តើមការសាងសង់ កាលពីខែមេសា ឆ្នាំនេះ ជាមួយការបញ្ជូនកំណាត់បន្ទប់ស្នូល Tianhe ឡើងទៅមុនគេ។ បេសកកម្មចំនួន ៤ ក្នុងចំណោមបេសកកម្មទាំង ១១ សម្រាប់ការសាងសង់ស្ថានីយអវកាសនេះ គឺជាបេសកកម្មបញ្ជូនមនុស្ស។ បេសកកម្មខាងលើ គឺជាបេសកកម្មបញ្ជូនមនុស្សដំបូងគេ ក្នុងចំណោមនោះ ខណៈសម្រាប់បេសកកម្មបញ្ជូនមនុស្សបន្ទាប់ទៀត ក្រុមអវកាសយានិកចិន នឹងត្រូវស្ថិតនៅក្នុងទីអវកាសរយៈពេល ៦ខែ។

យ៉ាងណាមិញ មុនការចេញបេសកកម្មបញ្ជូនមនុស្សបន្ទាប់ទៀត ចិននឹងបញ្ជូនសម្ភារៈផ្គត់ផ្គង់ជើងទីពីរ តាមរយៈយាន ធានចូវ ៣ (Tianzhou-3) ទៅកាន់បន្ទប់ Tianhe ជាមុនសិន ដោយបេសកកម្មនោះ ត្រូវគេរំពឹងថា នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |