ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញគោលការណ៍ជាក់លាក់នៃការបើកសាលារៀនឡើងវិញ និងបង្ហើបផែនការបើកទទួលភ្ញៀវបរទេស ដែលចាក់វ៉ាក់សាំងរួច

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញគោលការណ៍ជាក់លាក់នៃការបើកសាលារៀនឡើងវិញ និងបង្ហើបផែនការបើកទទួលភ្ញៀវបរទេស ដែលចាក់វ៉ាក់សាំងរួច

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ចេញនូវគោលការណ៍ជាក់លាក់មួយ នៃដំណើរការឲ្យបើកសាលារៀនឡើងវិញ លើសពីនេះសម្តេចក៏បានបង្ហើបពីផែនការដែលកម្ពុជា នឹងបើទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដោយទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងរួច ជាមួយការបន្ធូរវិធានការធ្វើចត្តាឡីស័ក។

ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុចាប់ពី៦ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។

ចំពោះគោលការណ៍សំខាន់ៗចំនួន៥ ដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន សម្រាប់ការបើកសាលាឡើងវិញរួមមាន៖

* ទី១៖ នៅជនបទដែលគ្មានហានិភ័យ ឬមានហានិភ័យទាប គ្រឹះស្ថានសិក្សាគ្រប់កម្រិត អាចបើកដំណើរការបាន ដោយអនុវត្តន៍រៀនតាមបណ្តុំ * មិនលើស១៥នាក់ ដោយគោរពតាមស្តង់ដារប្រតិបត្តិរបស់ក្រសួងអប់រំយុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល។
* ទី២៖ នៅតំបន់មានហានិភ័យមធ្យម ដែលផ្តល់លទ្ធភាពដល់សិស្សថ្នាក់ទី៩ និងទី១២
* ទី៣៖ នៅតំបន់ដែលមានហានិភ័យខ្ពស់ គឺត្រូវរៀនតាមអនឡាញពីចម្ងាយ
* ទី៤៖ ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា, តំណាងមាតាបិតា និងអាជ្ញាធរមូលដ្ឋាន * ដើម្បីជួយទ្រទ្រង់សាលា ឬសម្រេចថាត្រូវបិទសាលាឬយ៉ាងពីមានករណីឆ្លង។
* ទី៥៖ បន្តត្រួតពិនិត្យតាមដានអ្នកជំងឺថ្មី និងប្រភពនៃការឆ្លង ដើម្បីចៀសវាងការឆ្លងចូលសាលារៀន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំនួនសាលារៀនដែលបានបើកសាលាឡើងវិញ នៅទូទាំងប្រទេសកម្ពុជា ពេលនេះមានចំនួន ២៦៤១សាលា ក្នុងនោះមានមតេយ្យ១៥៣សាលា, បឋមសិក្សា១៥០០សាលា, កម្រិតអនុវិទ្យាល័យ៧១៦សាលា និងកម្រិតវិទ្យាល័យ២៧២សាលា។

សម្រាប់ផែនការបើកទេសចរណ៍ឡើងវិញ សម្តេចបានបញ្ជាក់ថា ជំហានដំបូងនឹងបើកឲ្យមានការធ្វើទេសចរក្នុងស្រុក ដែលប្រជាពលរដ្ឋ ត្រូវការដើរកម្សាន្ត ក្នុងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ សម្តេចចាត់ទុកទេសចរក្នុងស្រុក ជាទេសចរដែលចំណាយលុយច្រើន សម្រាប់ដើរកម្សាន្ត និងចំណេញដល់សេដ្ឋកិច្ចមូលដ្ឋាន។ សម្រាប់ជំហ៊ានទី២ នឹងបើកឲ្យមានការចូលមកនូវភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «ប្រសិនបើសភាពការវាល្អ យើងគ្រប់គ្រងជំងឺកូវីដ១៩បានល្អ យើងនឹងបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យ ប៉ុន្តែខ្ញុំចង់ចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់ពីវិស័យអប់រំ យើងបើកវិស័យសេវា។ វិស័យសេវានេះខ្ញុំចង់ធ្វើ២ជំហាន ជំហានទី១ គឺបើកទេសចរក្នុងស្រុក ព្រោះប្រជាជពលរដ្ឋមានតម្រូវការដើរកម្សាន្ត […] និងជំហានទី២ ខ្ញុំចង់លេងជាមួយប្រទេសមួយចំនួន គឺទេសចរវ៉ាក់សាំង អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ អាចមកទស្សនកិច្ចនៅកម្ពុជាបាន ធ្វើទេសចរណ៍នៅប្រទេសរបស់យើង។ ពេលមកដល់អនុញ្ញាតធ្វើចត្តាឡីស័ក ៧ថ្ងៃ ប៉ុន្តែមិននៅតែក្នុងបន្ទប់ទេ គឺអាចដើរកម្សាន្តនៅក្នុងខេត្ត ឬតំបន់ដែលខ្លួនធ្វើចត្តាឡីស័កបាន ផុត៧ថ្ងៃអាចធ្វើដំណើរឆ្លងខេត្តបានធម្មតា»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ផ្នែកសេវា បានរួមចំណែកយ៉ាងធំក្នុងវិស័យសេដ្ឋកិច្ច។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា សុខចិត្តចំណាយប្រាក់រាប់រយលានដុល្លារទិញវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសុំានឹងជំងឺកូវីដ១៩ ដែលឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ នៅពេលខាងមុខ ដើម្បីទាញយកមកវិញ នូវរាប់ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |