ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ព្រះមហាក្សត្រម៉ាឡេស៊ី យាងបើកសម័យប្រជុំសភាដំបូង ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង

ព្រះមហាក្សត្រម៉ាឡេស៊ី យាងបើកសម័យប្រជុំសភាដំបូង ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង

(គូឡាឡំាពួរ)៖ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាល់ ស៊ូលតង់ អាប់ឌុលឡោះ (Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានបង្ហាញការស្វាគមន៍ និងពេញព្រះទ័យ ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការ រវាងគណបក្សប្រឆាំង និងរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងព្រះរាជក្រឹត្យមួយរបស់ព្រះចៅ Sultan Abdullah ទ្រង់បានមានបន្ទូលដូច្នេះថា «ខ្ញុំសូមសម្ដែងការស្វាគមន៍ និងពេញព្រះទ័យជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការសម្រេចឱ្យបាននូវយុទ្ធសាស្ត្រថ្មី, កិច្ចសហប្រតិបត្តិការទ្វេបក្ស (បក្សប្រឆាំង និងបក្សកាន់អំណាច) ចេញមកពីគ្រប់ភាគីទាំងអស់ ដែលទាំងអស់នេះ នឹងជួយកសាងបរិយាកាសនយោបាយថ្មីមួយ ហើយនំាមកនូវការផ្លាស់ប្ដូរ នៃប្រព័ន្ធរដ្ឋបាលដឹកនាំប្រទេសបច្ចុប្បន្ន»

គួរបញ្ជាក់ថា ព្រះរាជក្រឹត្យនេះត្រូវបានអានដោយព្រះចៅ Sultan Abdullah ផ្ទាល់នៅក្នុងព្រះរាជសុន្ទរកថា បើកកិច្ចប្រជុំសភាជាតិម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ ដែលជាកិច្ចប្រជុំសភាដំបូងបំផុត ធ្វើឡើងក្រោមរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រី អ៊ីស្មែល សាប្រ៊ី យ៉ាអាខូប (Ismail Sabri Yaakob)។ សមាជិកសភាតំណាងរាស្ត្រម៉ាឡេស៊ី នឹងត្រូវជួបប្រជុំគ្នាសម្រាប់រយៈពេល ១៧ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី១២ ខែតុលា ខណៈព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពីថ្ងៃទី០៤ ខែតុលា ដល់ថ្ងៃទី២៦ ខែតុលា៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |