ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អគ្គលេខាធិការ UN ទទូចឲ្យសហគមន៍អន្តរជាតិ បន្តកិច្ចពិភាក្សាជាមួយតាលីបង់ ដើម្បីសង្គ្រោះជនជាតិអាហ្វហ្កានីស្ថាន រាប់លាននាក់ពីគ្រោះអត់ឃ្លាន

អគ្គលេខាធិការ UN ទទូចឲ្យសហគមន៍អន្តរជាតិ បន្តកិច្ចពិភាក្សាជាមួយតាលីបង់ ដើម្បីសង្គ្រោះជនជាតិអាហ្វហ្កានីស្ថាន រាប់លាននាក់ពីគ្រោះអត់ឃ្លាន

(យូអិន)៖ នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអង្វរករសហគមន៍អន្តរជាតិ ឱ្យបន្តរក្សាកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន ដោយលោកព្រមានថា «ការដួលរលំសេដ្ឋកិច្ច» ដែលអាចនាំឱ្យមានមនុស្សស្លាប់រាប់លាននាក់ ត្រូវតែចៀសវាង។ នេះបើតាមការដកស្រង់ព័ត៌មាន នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១។

លោក Antonio Guterres បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវតែរក្សាកិច្ចពិភាក្សាជាមួយក្រុមតាលីបង់ ហើយយើងត្រូវបញ្ជាក់ពីគោលការណ៍របស់យើងដោយផ្ទាល់ ដើម្បីបង្កើតកិច្ចពិភាក្សាប្រកបដោយអារម្មណ៍សាមគ្គីភាព ជាមួយប្រជាជនអាហ្វហ្គានីស្ថាន ព្រោះកាតព្វកិច្ចរបស់យើង គឺពង្រីកសាមគ្គីភាពរបស់យើង ដល់ប្រជាជនដែលរងទុក្ខយ៉ាងខ្លាំង ព្រោះពួកគេរាប់លាននាក់កំពុងប្រឈមនឹងគ្រោះអត់ឃ្លាន»

លោក Antonio Guterres បានថ្លែងបន្ថែមទៀតថា យើងមិនអាចធានាបាននូវអ្វីដែលនឹងអាចកើតឡើង នៅក្នុងកិច្ចពិភាក្សានោះទេ ប៉ុន្តែកិច្ចពិភាក្សាគឺជាកត្តាចាំបាច់បំផុត «ប្រសិនបើយើងមិនចង់ឱ្យប្រទេសអាហ្វហ្កានីស្ថាន ក្លាយជាមជ្ឈមណ្ឌលនៃអំពើភេរវកម្ម, ប្រសិនបើយើងមិនចង់ឱ្យស្ត្រី និងក្មេងស្រីបាត់បង់សិទ្ធិសេរីភាពទាំងអស់ ដែលពួកគេទទួលបាន ក្នុងអំឡុងពេលសម័យមុន, ហើយប្រសិនបើយើងចង់ឱ្យក្រុមជនជាតិផ្សេងៗគ្នា អាចមានអារម្មណ៍ថា មានអាណាព្យាបាល»។

អ្វីដែលអង្គការសហប្រជាជាតិប្រាថ្នានោះគឺ «រដ្ឋាភិបាលរួបរួម» ដែលគ្រប់ផ្នែកទាំងអស់នៃសង្គមអាហ្វហ្គានីស្ថាន ត្រូវតែមានតំណាងចូលរួម។ យើងត្រូវការការគោរពសិទ្ធិស្ត្រី និងក្មេងស្រី ហើយអំពើភេរវកម្មត្រូវតែគ្មានមូលដ្ឋាននៅប្រទេសអាហ្វហ្គានីស្ថានទៀតឡើយ, ក្រុមតាលីបង់ត្រូវតែសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន, ប្រទេសអាហ្វហ្គានីស្ថានត្រូវតែគ្រប់គ្រង «ដោយសន្តិភាពនិងស្ថិរភាព ហើយសិទ្ធិរបស់ប្រជាជនត្រូវបានគោរព»។

លោក Antonio Guterres បានសង្កត់ធ្ងន់ជាចុងក្រោយថា «ក្រុមតាលីបង់ចង់បានការទទួលស្គាល់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការលុបចោលនូវទណ្ឌកម្មទាំងអស់។ ប៉ុន្តែខ្ញុំមិនទាន់អាចនិយាយ អំពីការដកទណ្ឌកម្ម ឬការទទួលស្គាល់ណាមួយនោះទេ… អ្វីដែលខ្ញុំកំពុងនិយាយពេលនេះ គឺអំពីវិធានការជាគោលដៅ ដើម្បីអនុញ្ញាតឱ្យសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន អាចដកដង្ហើមឡើងវិញ»

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |