ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ដំណឹងបាត់កិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង

ខណ្ឌកំបូល៖   អ៊ុំស្រី យិន ភមរិន អាយុ ៧០ ឆ្នាំ បានជិះម៉ូតូកង់បីឥណ្ឌាកាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២០ គោលដៅមកពីបង់ប្រាក់ប្រចាំខែដែលអ៊ុំស្រីបានទិញផ្ទះមួយល្វែងនៅគម្រោង បុរីពិភពថ្មីកំបូល៣ ដែលមាន ទទឹង ៤.១០ម៉ែត្រ និង បណ្តោយ១២ម៉ែត្រ ស្ថិតនៅផ្ទះលេខ ១១៥ ផ្លូវ ២៣B ភូមិ ថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ក្រោយពេលដែលអ៊ុំស្រី យិន ភមរិន ជិះកង់បីឥណ្ឌាមកដល់ផ្ទះខាងលើក៍បានចុះពីកង់បី ហើយប្រគល់លុយឲ្យម្ចាស់កង់បី អ៊ុំស្រីក៍ដើរចូលផ្ទះដោយភ្លេចយកកិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង នៅលើកង់បីឥណ្ឌា។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមម្ចាស់បុរីពិភពថ្មីកំបូល៣មេត្តាជ្រាបនឹងមានការយោគយល់ ហើយអ៊ុំស្រីបានស្នើសុំដល់បងប្អូនណាដែលរើសបានកិច្ចសន្យាលក់ទិញខាងលើសូមយកមកប្រគល់ជូនអ៊ុំស្រីវិញផងអ៊ុំស្រីនិងមានជូនជាសាគុណ?

អ៊ុំស្រីក៍បានផ្តល់ព័ត៌មានជូនការិយាល័យលក់ទិញដីធ្លី និង ផ្ទះសម្បែងនៅគម្រោងបុរីពិភពថ្មីកំបូល៣ និង ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់កន្ទោករួចហើយដែរ។

អ៊ុំស្រីបានអំពាវនាវដល់សាធារណៈជន ក៍ ដូចជាស្ថាប័ណរដ្ឋ និង ឯកជនទាំងអស់ដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា បើសិនមានជនណារើសបានកិច្ចសន្យាលក់ទិញដីធ្លី និង ផ្ទះសម្បែង ខាងលើហើយយកទៅប្រព្រឹត្តិអំពើទុច្ចរិតណាមួយអ៊ុំស្រី យិន ភមរិន រួមទាំងកូនស្រីឈ្មោះ ម៉ែន សុធារី សូមមិនទទួលខុសត្រូវឡើយ។

អ៊ុំស្រី យិន ភមរិន រួមទាំងកូនស្រី ម៉ែន សុធារី ក៍បានស្មើសុំដល់ម្ចាស់បុរីពិភពថ្មីកំបូល៣មេត្តាជួយផ្តល់កិច្ចសន្យា លក់ទិញដីធ្លី និង ផ្ទះសម្បែងសាជាថ្មីដោយអ៊ុំស្រីសន្យាថានិងបង់សេវារំលស់ប្រចាំខែឲ្យបានទៀងទាត់ សូមអរគុណ ។អត្ថបទលោក សុខ រក្សា

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |