ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចាប់ខ្លួនជនជាតិចិនប្រុសស្រី២នាក់ ករណីកែច្នៃជួញដូរគ្រឿងញៀន ដកហូតគ្រឿងញៀនជិត១០ គីឡូក្រាម

ចាប់ខ្លួនជនជាតិចិនប្រុសស្រី២នាក់ ករណីកែច្នៃជួញដូរគ្រឿងញៀន ដកហូតគ្រឿងញៀនជិត១០ គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ក្រសួងមហាផ្ទៃ បង្ក្រាប​ករណីកែច្នៃ ជួញដូរគ្រឿងញៀនចាប់ខ្លួនជនជាតិចិន២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម ។

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧ និង២០នាទី កម្លាំងជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោក​វរៈសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ ដោយមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានទៅបង្រ្កាបករណីបទល្មើសកែច្នៃ ជួញដូរ​គ្រឿងញៀន នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A (ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ខ្លួនជនជាតិ ចិន ប្រុស ស្រី ២នាក់ ។

ជនសង្ស័យទាំង ២នាក់ ដែលត្រូវ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន ១-ឈ្មោះ YE YU SONG ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EG3299329 ។ ២-ឈ្មោះ លីង វេ (LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន (គ្មាន) ។

ចាប់យកវត្ថុតាង ៖

១-អ៊ិចស្តាស៊ី (MDMA) 6 គីឡូ 546,65ក្រាម

២-មេតំហ្វេតាមីន (ICE) 1 គីឡូ 085,35ក្រាម ៣-អំហ្វេតាមីន 608,33ក្រាម,

៤-កេតាមីន (Ketamine) 228,89ក្រាម

៥-នីមេតាហ្សេប៉ាម (Nimetazepam) 1 គីឡូ 503,88ក្រាម ។ សារធាតុញៀន សរុប ទម្ងន់ 9 គីឡូ 973,10ក្រាម

-សារធាតុគីមី 4 គីឡូ 684,70ក្រាម -ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំទៀត ។

ជនសង្ស័យ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រសួងមហាផ្ទៃកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់​ការបន្តតាមនីតិវិធី ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |