ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុមអធិរាជដំរីឦសាន បង្ហាញប្លង់ត្រៀមសាងសង់ទីលានស្ដង់ដារ AFC នៅក្រុងបានលុង

ក្រុមអធិរាជដំរីឦសាន បង្ហាញប្លង់ត្រៀមសាងសង់ទីលានស្ដង់ដារ AFC នៅក្រុងបានលុង

(ភ្នំពេញ)៖ ក្រុមបាល់ទាត់សមាជិកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត គឺក្រុមអធិរាជដំរីឦសាន បានបង្ហាញគំរូប្លង់លក្ខណៈ 3D ដើម្បីត្រៀមសាងសង់ទីលានផ្ទាល់ខ្លួន ដែលមានលក្ខណៈស្ដង់ដារសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) លើកដំបូងនៅក្រុងបានលុង ខេត្តរតនគិរី នាពេលឆាប់ៗខាងមុខ។

លោក អ៊ួន ឧត្តម អគ្គលេខាធិការក្លិបអធិរាជដំរីឦសាន បានឲ្យដឹងថា គម្រោងសាងសង់ទីលានស្ដង់ដារ AFC ខាងលើ គឺមានទីតាំងស្ថិតនៅខាងក្រោយជើងភ្នំស្វាយ នាភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង គ្រាដែលដី គឺទទួលបានការសហការ និងឧបត្ថម្ភពីក្រុមការងារក្លិប ដែលមានទំហំដីប្រមាណជាង ២ហិចតា។

អគ្គលេខាធិការក្លិបដដែលបានបញ្ជាក់ថា ដោយសារបញ្ហាកូវីដ-១៩ ក្លិបបានបែងចែកការសាងសង់ទីលាននេះជាដំណាក់កាល ដោយចាប់ផ្ដើមពីការឈូសឆាយឲ្យចេញជារូបរាងសិន បន្ទាប់មកអាចចុងឆ្នាំ ឬដើមឆ្នាំក្រោយ ទើបក្លិបធ្វើការដាំស្មៅ និងធ្វើវេទិការមួយ មុនឈានដល់ការសាងសង់កន្លែងអង្គុយជាបន្ដបន្ទាប់។

ចំពោះគោលដៅសំខាន់នៃការសាងសង់ទីលានស្ដង់ដារ AFC លើទឹកដីក្រុងបានលុងនេះ ទី១-ដើម្បីប្រែក្លាយតំបន់ជើងភ្នំស្វាយឲ្យក្លាយជាទីលានបៃតងមួយ ដើម្បីរួមចំណែកទាក់ទាញ និងទទួលភ្ញៀវទេសចរនាថ្ងៃអនាគត និងទី២-ដើម្បីចូលរួមបណ្ដុះបណ្ដាល និងអភិវឌ្ឍយុវជន ក្នុងន័យរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន។

ក្រោយការបង្ហាញគំរូប្លង់លក្ខណៈ 3D គេឃើញមានមហាជន និងអ្នកគាំទ្រជាច្រើន ពិសេសអ្នកខេត្តរតនគិរី បានបង្ហាញការពេញចិត្ត និងមានមោទនភាព ចំពោះផែនការសាងសង់ទីលានស្ដង់ដារអន្ដរជាតិ នៅខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជានេះ ហើយគេរំពឹងថា ក្រោយសាងសង់រួច ទីលានរបស់ក្លិបអធិរាជដំរីឦសាន នឹងក្លាយជាផ្នែកមួយ ជំរុញវិស័យបាល់ទាត់ក្នុងខេត្តនេះឲ្យកាន់តែរីកចម្រើន ក៏ដូចជាលើកកម្ពស់ផ្នែកវិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា ក្រុមអធិរាជដំរីឦសានខេត្តរតនគិរី បានចូលរួមប្រកួតប្រជែងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត លើកដំបូងកាលពីឆ្នាំ២០១៩ ខណៈពេលនោះ ពួកគេទទួលបានចំណាតថ្នាក់លេខ៣ ប្រចាំពានថ្នាក់ខេត្ត ប៉ុន្ដែឆ្នាំ២០២០ ក្រុមមកពីខេត្តទល់ដែនឡាវ និងវៀតណាមមួយនេះ បានធ្លាក់ត្រឹមវគ្គចែកពូល។ ចំណែកឆ្នាំ២០២១ ពួកគេប្រកួតក្នុងពូល F ជាមួយខេត្តត្បូងឃ្មុំ និងព្រះវិហារ ប៉ុន្ដែដោយសារបញ្ហាកូវីដ បច្ចុប្បន្នពួកគេបានដកខ្លួនពីការប្រកួតទៅហើយ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |