ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ស្វាយរៀង យកបាន ៣ពិន្ទុបន្ថែម ក្រោយវាយបកឈ្នះទ័ពវិញក្នុងលទ្ធផល ៣-២ នៅចុងម៉ោង

ស្វាយរៀង យកបាន ៣ពិន្ទុបន្ថែម ក្រោយវាយបកឈ្នះទ័ពវិញក្នុងលទ្ធផល ៣-២ នៅចុងម៉ោង

(ភ្នំពេញ)៖ សម្រាប់លទ្ធផលការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ សប្តាហ៍ទី ១២នេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងរកបាន ៣ពិន្ទុបន្ថែម បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ នៅចុងម៉ោងក្នុងលទ្ធផល ៣-២ នៅថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១។

ទាក់ទងទៅការប្រកួតរបស់ក្រុមទាំងពីរ ចូលដល់តង់ទី១ គ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាទេ លុះចូលដល់តង់ទី២ មិនទាន់បានក្តៅសាច់ផង ក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ បាននាំមុខមុនដល់ទៅ ២គ្រាប់ និងបានទាត់បញ្ចូលដោយកីឡាករ YUTA KIKUCHI ពាក់លេខ១៣ នៅនាទីទី៥១ និងគ្រាប់ទី២ របស់កីឡាករ ណារ៉ុង កក្កដា ពាក់លេខ១១ នៅនាទីទី៦២ ក្រោយមកម្ចាស់ផ្ទះស្វាយរៀងបានវាយបកយក ៣គ្រាប់វិញ និងបានស៊ុតបញ្ចូលទីដោយកីឡាករ MIGUEL ANGEL JUNCO MARTINEZ ពាក់លេខ៩ រកបាន ៣គ្រាប់ម្នាក់ឯងនៅនាទីទី៧៦ ៨១ និងនាទី៩០+៣ និងធ្វើឲ្យក្រុមទទួលបានជ័យជម្នះផងដែរ។

គួរដឹងផងដែរថា ព្រះខ័នរាជស្វាយរៀងកាលសប្តាហ៍ទី១១ បានលេងចាញ់ក្រុមភ្ញៀវបឹងកេត នៅក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ ទី០១ ខែសីហា កន្លងទៅនៅក្នុងទឹកដីរបស់ខ្លួន។ ស្វាយរៀងឆ្លងកាត់ ១១ប្រកួតកន្លងមកនេះ ឈ្នះ៧ដង ស្មើ១ដង និងចាញ់៣ដង បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ ២វិញ និងមាន ២២ពិន្ទុ។

ចំណែកឯកងយោធពលខេមរភូមិន្ទ កាលសប្តាហ៍ទី១១វិញ ក៏បានលេងស្មើជាមួយ ក្រុមនគរបាលជាតិ នៅក្នុងលទ្ធផល ១-១ កាលពីថ្ងៃសៅរ៍ ទី៣១ ខែកក្កដា កន្លងទៅ។ កងយោធពលខេមរភូមិន្ទឆ្លងកាត់១១ប្រកួតកន្លងមកនេះដូចគ្នា ឈ្នះ៤ដង កិច្ចសន្យាកិច្ចសន្យា៤ដង និងចាញ់៣ដង បានឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន ១៦ពិន្ទុ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |