ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

វិបត្តិកូវីដ-១៩មិនទាន់ចប់ផងក៍មានមន្ត្រី ក.ប.ប. ចុះមកកំហែងទាប្រាក់ពីម្ចាស់ហាងទំនិញ ២៥០០រៀល

ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីមានសារព័ត៌មានជាច្រើនបានផ្សាយរឿងអយុត្តិធម៌ដែរយោងតាមពាក្យបណ្តឹងរបស់ម្ចាស់ហាង ២៥០០រៀល នៅខេត្តស្ទឹងត្រែងមកសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិហៅកាត់ (ស.ស.ស)

ស្នើសុំឲ្យជួយអន្តរាគមន៍ទៅថ្នាក់ដឹកនាំក្រសួងស្ថាប័នដែលពាក់ព័ន្ធ រឿងលោក សាយ សុក្រាបទ និង បក្ខពួកសរុបមានគ្នា៦នាក់ សម្រុកចូលរំលោភលំនៅដ្ឋានដោយគ្មានការអនុញ្ញាត ខុសច្បាប់និង ខុសនីតិវិធី   ហើយថែមទាំងកំហែងទារប្រាក់ចំនួន $5000 ជាថ្នូក្នុងការបញ្ចប់សំណុំរឿងមិនបញ្ចូនទៅតុលាកាតំបូងខេត្តស្ទឹងត្រែង។

ម្ចាស់ហាង ២៥០០រៀល បានរៀបរាប់ប្រាប់ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិហៅកាត់ (ស.ស.ស) ទាំងក្តុកក្តួលអួលដើម ក ទឹកភ្នែករលីងរលោង និយាយមិនចង់ចេញ ទាំងការឈឺចាប់ នូវរឿងអយុត្តិធម៌ ថាលោក សាយ សុក្រាបទ ប្រធានការិយាល័យ ក.ប.ប. សាខាខេត្តស្ទឹងត្រែង បានរំលោភលំនៅដ្ឋានរបស់គាត់ហើយឆែកឆេត្រួតពិនិត្យទំនិញរបស់គាត់ ហើយក៍ចាប់ដកយកអាកុលអស់គ្មានសល់
សរុបចំនួន ១១កាន , ១ពីដុង និង ២២ដប
ដោយចោទថាជា អាល់កុលក្លែងក្លាយ។

ហើយក្រុមការងារលោក សាយ សុក្រាបទ បានប្រាប់ទៅម្ចាស់ហាង ២៥០០រៀល ថាបើមិនចង់វែងឆ្ងាយទេ ប្រគល់ប្រាក់ចំនួន $5000 ដើម្បីបញ្ចប់សំណុំរឿង បើមិនព្រមទេនិងបញ្ចូនសំណុំរឿងខាងលើទៅតុលាកាហើយ។

ក្រោយទទួលបានការសម្លុតគំរាមកំហែងទារប្រាក់ពីមន្ត្រី ក.ប.ប. ខាងលើ ម្ចាស់ហាង ២៥០០រៀល បាក់ស្មារតីភ័យខ្លាចដោយរៀបរាប់ថា ខ្លួនរកសុីលក់ដូរបន្តិចបន្ទួចគ្រាន់ ចិញ្ចឹមក្រពះ និង ផ្កត់ផ្កង់កូនរៀនសូត្រឲ្យបានល្អនិងគេ ណាមួយផលិតផលដែរយកមកលក់តម្លៃ ២៥០០រៀល គាត់ទិញពីគេយកមកលក់ដែរទេមិនអាចផលិតខ្លួនឯងបាន ហេតុអ្វីបានជាលោក សាយ សុក្រាបទ ប្រធានការិយាល័យ ក.ប.ប. សាខាខេត្តស្ទឹងត្រែង មិនយោគយល់បែជាយកអំណាច និង តួនាទីជាមន្ត្រីមកកំហែងទាប្រាក់រហូតចំនួន $5000 ធ្វើដូច្នោះដូចជាអាកសម្លាប់មនុស្សទាំងរស់ហើយ។

ម្ចាស់ហាង ២៥០០រៀល បានលើកឡើងទៀតថា
ក្នុងកាលៈទេសៈវិបត្តិកូវីដ-១៩ជិត២ឆ្នាំហើយ ឥវ៉ាន់លក់ក៍មិនដាច់ សេដ្ឋកិច្ចត្រូវគាំង ការស់នៅត្រូវជួបនូវ ឧបសគ្គ ជាច្រើនក្នុងគ្រួសារដោះស្រាយមិនទាន់ចប់ផង បែជាមានមន្ត្រី ក.ប.ប. សាខាខេត្តស្ទឹងត្រែង ដឹកនាំកម្លាំងមករំលោភលំនៅដ្ឋានហើយចោតថាខ្ញុំលក់អាកុលក្លែងក្លាយរហូតកំហែងទាប្រាក់ពីខ្ញុំចំនួន $5000 ប្រជាជនស្លូតត្រង់រកសុី សុច្ចរិទ្ធបន្តិចបន្ទួច បែជាជួបនូវរឿងអាយុត្តធម៌បែបនេះ ។

កាលពីល្ងាចថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ រក្សា អ្នកយកព័ត៌មានប្រចាំអង្គភាពសារព័ត៌មាន KNNnews បានទំនាក់ទំនងទៅលោក គឹម ប្រុស ប្រធានអង្គភាព ក.ប.ប. សាខាខេត្តស្ទឹងត្រែង តាមប្រព័ន្ធ Telegram ដើម្បីសុំការពន្យល់រឿងម្ចាស់ហាងចោតប្រកាន់ទៅលើមន្ត្រីរបស់លោកថាបានរំលោភលើលំនៅដ្ឋានពលរដ្ឋ និង កំហែងទាប្រាក់ចំនួន $5000 ថាតើរឿងនេះជាកាពិតដែរឬទេ?

លោក គឹម ប្រុស ប្រធានអង្គភាព ក.ប.ប. សាខាខេត្តស្ទឹងត្រែង បានឆ្លើយតបមកវិញថាបើចង់ដឹងរឿងពិតលំអិតយ៉ាងណានោះសូមអ្នកសារព័ត៌មានអញ្ចើញទៅជួបលោកនៅសាខាខេត្តស្ទឹងត្រែង លោកនឹងលំអិតរឿងខាងលើនេះឲ្យបានច្បាស់។

ដោយសារតែមានការហាមប្រាណមិនឲ្យមានការជួបជុំនឹងត្រូវរក្សាគំលាត  និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលផងនោះ អង្គភាពសារព័ត៌មាន យើងខ្ញុំក៍សូមសំណូមពរលោក គឹម ប្រុស ប្រធានអង្គភាព ក.ប.ប. សាខាខេត្តស្ទឹងត្រែង ជួយពន្យល់បកស្រាយតាមប្រព័ន្ធ Telegram តែលោកមិនព្រម។

ដូច្នោះរឿងមន្ត្រី ក.ប.ប. សាខាខេត្តស្ទឹងត្រែង កំហែងទារប្រាក់ចំនួន $5000 ពីម្ចាស់ហាងទំនិញ ២៥០០រៀល នោះថាតើជាការពិតដែរឬទ ?  អង្គភាពសារព័ត៌មានយើងខ្ញុំនឹងស្វែងរកព័ត៌មានបន្ថែមទៀតថាតើនៅពីក្រោយ វាំងននខ្មៅ នោះជាការពិតដែរឬក៍យ៉ាងណា។អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |