ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga «នឹងលាលែងចេញពីតំណែង»

នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga «នឹងលាលែងចេញពីតំណែង»

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) បានប្រកាសថា រូបលោកនឹងលាលែងចេញពីតំណែងនៅក្នុងពេលឆាប់ៗ។ ការប្រកាសនេះបានកើតមានឡើង ខណៈលោក Suga ត្រូវបានគេមើលឃើញថា ទើបតែកាន់តំណែងបានត្រឹមមួយឆ្នាំប៉ុណ្ណោះ ហើយប្រជាប្រិយភាពរបស់លោក ក៏ធ្លាក់ចុះខ្លាំងផងដែរ ចំពោះមុខវិបត្តិ COVID-19 ដែលកាន់តែរីកធំឡើងៗនៅជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយកាសែត Financial Times នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។

ក្រៅពីការប្រកាសនៅថ្ងៃសុក្រនេះថា នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន លោក Suga ក៏បានបញ្ជាក់បន្ថែមទៀតថា លោកនឹងមិនឈរឈ្មោះបោះឆ្នោត ជាប្រធានគណបក្សកាន់អំណាច (LDP) ម្តងទៀត ដែលគ្រោងធ្វើឡើងនៅចុងខែកញ្ញានោះឡើយ។ យោងតាមគណបក្ស LDP អ្នកដែលឈ្នះក្នុងការប្រកួតយកតំណែង ជាប្រធានបក្សកាន់អំណាចមួយនេះ នឹងត្រូវដឹកនាំបក្សទាំងមូល ទៅចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។

ជុំវិញការប្រកាសលាលែងចេញពីតំណែងនេះដែរ អគ្គលេខាធិការនៃបក្សកាន់អំណាចនៅជប៉ុន (LDP) លោក តូស៊ីហ៊ីរ៉ូ នីកៃ (Toshihiro Nikai) បានលើកឡើងយ៉ាងដូច្នេះថា «និយាយដោយត្រង់ទៅ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល… ប៉ុន្តែខ្ញុំជឿជាក់ថា នេះជាការសម្រេចចិត្ត ដែលលោកនាយករដ្ឋមន្ត្រីត្រូវតែធ្វើ បន្ទាប់ពីការពិចារណាដោយប្រុងប្រយ័ត្ន ហើយយើងទាំងអស់គ្នា ក៏បានទទួលយកការសម្រេចចិត្តនេះរួចហើយដែរ…»

គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែងចេញពីតំណែងដោយលោក Suga បានកើតមានឡើង ក្រោយការស្ទង់មតិមួយបង្ហាញថា ប្រជាប្រិយភាពរបស់លោក បានធ្លាក់ចុះមកនៅក្រោម ៣០%។ បញ្ហាធំបំផុតដែលធ្វើឲ្យប្រជាប្រិយភាពលោក Suga ធ្លាក់ចុះនោះ គឺការដោះស្រាយវិបត្តិ COVID-19 មិនមានប្រសិទ្ធភាព។ យ៉ាងណាក៏ដោយ ពេលវេលាជាក់លាក់នៃការលាលែងតែម្តងនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែការសម្រេចចិត្តរបស់លោក Suga ត្រូវបានគេមើលឃើញថា ជាការបើកផ្លូវឲ្យគណបក្ស LDP ស្តារមុខមាត់ឡើងវិញ ចំពោះមុខការបោះឆ្នោតសកល ដែលជិតនឹងមកដល់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |