ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនរដ្ឋមន្រ្តីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនរដ្ឋមន្រ្តីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិភាក្សាជាមួយ អភិបាលរាជធានីខេត្តទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា កន្លងមកជំងឺកូវីដ១៩ បានរីករាលដាលភាគច្រើននៅតាមទីក្រុង និងទីប្រជុំជន ឯតាមជនបទខេត្តខ្លះស្ទើរតែមិនមានករណីឆ្លងទៀតផង ប៉ុន្តែសាលារៀនទាំងនោះត្រូវបានបិទ ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

«ដូច្នេះខ្ញុំស្នើឱ្យឯកឧត្តម ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយអភិបាលខេត្តរាជធានី ដើម្បីបកំណត់បើកទីតាំងសាលារៀនមួយចំនួនដែលមិនមានជំងឺឆ្លងកើតឡើង»។នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

សម្តេចបានថ្លែងថា ពេលនេះប្រទេសកម្ពុជា បាន និងកំពុងចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលពេលនេះការចាក់ជូនកុមា និងយុវវ័យនេះ បានចំនួន១.៥លាននាក់រួចទៅហើយ ក្នុងចំណោម២លាននាក់ដែលគ្រោងទុក។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការបើកសាលានេះ មិនត្រូវធ្វើឡើងនៅទូទាំងស្រុកនោះទេ ត្រូវធ្វើនៅតាមឃុំ ដែលគ្មានជំងឺឆ្លង ដោយរក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឲ្យកុមាររបស់យើងបានចូលរៀន។ សម្តេចបានបន្ថែមថា ប្រសិនបើយើងបន្តបិទតទៅទៀត ដោយមិនបានពិនិត្យ មិនបានញែក រវាងកន្លែងដែលឆ្លង និងកន្លែងដែលមិនឆ្លង នឹងអាចនាំទៅដល់សិស្សខ្លាចសាលារៀន ឬសិស្សភ្លេចអក្ស។ សម្តេចបានយល់ឃើញថា សម្រាប់ការរៀនតាមអនឡាញវិញ គឺសិស្សនៅតាមជនបទ មិនមានលទ្ធភាពរៀនតាមអនឡាញនោះទេ។

«សម្រាប់ទីកន្លែងប្រជុំជនដែលមានការឆ្លង ឬមានការឆ្លងតិច យើងអាចអនុញ្ញាតពិនិត្យឱ្យអាចរៀនបន្តតាមអនឡាញ ឬរៀនទៅតាមស្ថានភាព គួបផ្សំ រវាងការរៀនដោយផ្ទាល់ដោយរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ»។ នេះបើតាមការបញ្ជាក់បន្ថេមរបស់សម្តេតេជោ។

សម្តេចបានយល់ឃើញថា នៅតាមទីក្រុង និងទីប្រជុំជន សិស្សានុសិស្សមានលទ្ធភាពគ្រប់គ្រាន់នៅតាមអនឡាញ ហើយនៅពេលដែលកុមារ និងយុវវ័យរបស់យើងបានចាក់វ៉ាក់សាំងរួចហើយនោះ យើងនឹងអាចបើកសាលារបស់យើងឡើងវិញ ដោយរក្សានូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល។ ដោយឡែកសម្រាប់កន្លែងដែលមានការឆ្លងច្រើន ក៏ត្រូវបន្តរៀនតាមអនឡាញ ឬរៀនពីចម្ងាយ។ សម្តេចបានស្នើឱ្យរកគ្រប់វិធានការ ដើម្បីឱ្យសិស្សបានរៀន ដោយបើកសាលារៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះទៅទីជនបទ ដែលមិនមានជំងឺឆ្លង និងរៀនលក្ខណៈចម្រុះ នៅតំបន់ដែលមានការឆ្លងតិច ហើយមានវ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់សិស្សអាយុក្រោម១២ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំងក៏អាចចូលរៀនបានដែរ នៅសាលាដែលគ្មានការឆ្លង។ សម្តេចបានស្នើឱ្យមានការគិតគូរតាមរបៀបបត់បែន ហើយអនុវត្តតាមការជាក់ស្តែងនៅតាមខេត្តនីមួយៗ។ កន្លែងណាមានលទ្ធភាពបើក គឺបើក កន្លែងណាដែលមិនមានលទ្ធភាពបើកគឺឱ្យរៀនពីចម្ងាយ ហើយកន្លែងណាដែលអាចរៀនបែបចម្រុះ ក៏ត្រូវរៀនចម្រុះទាំងផ្ទាល់ និងអនឡាញ។

សម្តេចបានបញ្ជាក់បន្ថេមថា សម្រាប់រាជធានីភ្នំពេញ ការឆ្លងមានចំនួនធ្លាក់ចុះ ហើយអ្នកដែលបានឆ្លង ក៏មិននាំទៅដល់ជំងឺធ្ងន់ធ្ងរនោះទេ អត្រាស្លាប់ក៏មានការថយចុះ ដូច្នេះចំណុចនេះគឺជាចំណុចវិជ្ជមានមួយដល់ការបើកដំណើរការសង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេស ហើយក្នុងនោះក៏មានវិស័យអប់រំរបស់យើងផងដែរ «ដូច្នេះហើយ ខ្ញុំស្នើឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំការពិភាក្សាដើម្បីបើកសាលារៀនឡើងវិញ»។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីពិក្សារួច ត្រូវធ្វើដំណើរមកកាន់សម្តេច ដើម្បីធ្វើសេចក្តីសម្រេចជាផ្លូវការផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |