ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក Biden គោរព​សាកសព​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី​កា​ប៊ុល​

លោក Biden គោរព​សាកសព​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី​កា​ប៊ុល​

​អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​ថ្ងៃអាទិត្យ​បាន​ក្លាយ​ជា​មេបញ្ជាការ​ទី​៤ ដែល​ធ្វើជា​សាក្សី ខណៈ​សាកសព​ទាហាន​អាមេរិក​ដែល​បាន​ស្លាប់​បាន​វិលត្រឡប់​មក​ដល់​ទឹកដី​អាមេរិក​វិញ​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

ប្រធានាធិបតី និង​ស្ត្រី​ទី១ Jill Biden កាលពី​ថ្ងៃអាទិត្យ​បាន​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Dover Air Force នៅ​ក្នុង​រដ្ឋ Delaware ជួប​ជាមួយ​ក្រុម​គ្រួសារ​កងទ័ព​អាមេរិក ១៣​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយប្រហារ​អត្តឃាត ​នៅ​ជិត​អាកាសយានដ្ឋាន​កា​ប៊ុល​។​ បន្ទាប់មក​ក្បួន​យោធា​ដែល​មាន​ពិធី​ផ្ទេរ​សាកសព​ដ៏​ថ្លៃថ្នូរ បាន​ធ្វើ​ឡើង​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​សមរភូមិ​បរទេស​។ ​អ្នក​ស្លាប់​ទាំងនោះ​មាន​អាយុ​ចាប់ពី ២០ ដល់ ៣១​ឆ្នាំ ហើយ​មកពី​រដ្ឋ California និង​រដ្ឋ​ Massachusetts និង​រដ្ឋ​មួយ​ចំនួន​នៅ​ចន្លោះ​ទាំង​២ ​នោះ​។​

​លោកប្រធានាធិបតី​ក៏​រង​ការស្ដីបន្ទោស​ពី​ក្រុមគ្រួសារ​របស់​យោធា​ ដែល​បាន​ស្លាប់​នៅក្នុងទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​ផងដែរ ក្នុងនោះម្ដាយ​របស់​កង​ម៉ា​រី​ន​ម្នាក់ដែល​បាន​ស្លាប់​ក្នុងចំណោម​កង​កម្លាំ​ង​ផ្សេងទៀត​បាន​និយាយថា អ្នកបោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី Joe Biden គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការស្លាប់​កូន​របស់​អ្នកស្រី​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |