ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា ការចាក់ដូសទី៣​ នឹងធ្វើឲ្យអង់ឌីគ័រ​របស់​​មនុស្ស​កាន់តែខ្លាំង​អាច​តទល់​កូវីដបំប្លែងថ្មីប្រភេទ​ ដែលតាបាន

លោកជំទាវ ឱ វណ្ណឌីន ថ្លែងថា ការចាក់ដូសទី៣​ នឹងធ្វើឲ្យអង់ឌីគ័រ​របស់​​មនុស្ស​កាន់តែខ្លាំង​អាច​តទល់​កូវីដបំប្លែងថ្មីប្រភេទ​ ដែលតាបាន

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នូវដូសទី៣ ឬក៏ដូសជំរុញ វានឹងធ្វើឲ្យសរីរាង្គរបស់មនុស្សកាន់តែខ្លាំង ហើយវាអាចទប់ទល់ជាមួយមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទDeltaបានផងដែរ ខណៈការចាក់ដូសទី៣ នឹងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ១២ ឆ្នាំឡើងទៅ ផ្តើមចេញពីខែសីហាឆ្នាំ២០២១នេះ ​​​រហូតដល់ពាក់កណ្តាលឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាថវិកាចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់បុគ្គលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដលេខរៀងទី៩លាន​ ស្ថិតនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ម្សិលមិញនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចនៃការចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់បន្ថែមថា ក្រោយធ្វើការចាក់វ៉ាក់សាំងនូវដូសទី៣ហើយ កម្លាំងនៃវ៉ាក់សាំង​នឹង​ធ្វើការ​រុញច្រានឲ្យ​សន្ទុះកងការពារ ឬឌ័គ័ររបស់មនុស្សយើងឲ្យខ្លាំងឡើងវិញ ហើយវាចាំបាច់បំផុត​ក្នុងការពិចារណាចាក់នូវដូសជំរុញនេះឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺក្រុមគ្រូពេទ្យជូរមុខ និងមន្រ្តីស្រួចជាដើម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធ​សាស្រ្ត​គន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារ​អាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាននូវភាពសុំាក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩ សំដៅឈាន​ឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញ គ្រប់វិស័យ និងការរស់នៅជាមួយ​មេរោគនេះ តាមបែបគន្លងថ្មីជាដើមនោះ។

ការចាក់ដូសទី៣ ឬដូសជំរុញនេះ រាជរដ្ឋាភិបាលបានសម្រេចយកវ៉ាក់សាំង AstraZeneca) ចាក់ជូន​ដល់មន្រ្តីសុខាភិបាល និងមន្រ្តីបម្រើការជួរមុខក្នុងការប្រយុទ្ធ​នឹងជំងឺកូវីដ១៩ នៅតាមតំបន់​ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតា កាល​ពី​ដើម​ខែសីហា កន្លងទៅថ្មីៗនេះ ខណៈការចាក់នូវដូសទី៣នេះ វាបានបង្កើនបាននូវប្រព័ន្ធ​ការពារ​រាងកាយ​កាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ប្រភេទដែលតា និងបំប្លែងថ្មីផ្សេងៗទៀត​បានយ៉ាងល្អផងដែរ។

យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា ការចាក់វ៉ាក់សាំងនូវដូសទី៣ ឬដូសជំរុញនេះ​មិនទាន់បានបើកជាទូលំទូលាយសម្រាប់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសនៅឡើយទេ ដោយ​លោកជំទាវ អះអាងថា ប្រមុខរាជរដ្ឋាភិបាលកំពុងតែគិតពិចារណា និងយកចិត្តទុកដាក់ខ្ពស់​លើករណីនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជាជំហានបឋមគឺរាជរដ្ឋាភិបាលពន្លឿង​ចាក់​មនុស្សឲ្យបាន១០លាននាក់ ឲ្យរួចរាល់ជាមុនសិនទើបនឹងគិតគួរបន្តទៀតនោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |