ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្អូនស្រីលោក គីម ជុងអ៊ុន ទាត់ចោលការអង្វររបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនប្រេសិតទៅចរចា បន្ធូរបន្ថយភាពតានតឹង!

ប្អូនស្រីលោក គីម ជុងអ៊ុន ទាត់ចោលការអង្វររបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនប្រេសិតទៅចរចា បន្ធូរបន្ថយភាពតានតឹង!

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងបានបដិសេធយ៉ាងដាច់អហង្ការ នូវការអង្វររបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនប្រេសិតពិសេសទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីសម្របសម្រួល និងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើងជាថ្មីនាពេលបច្ចុប្បន្ន។ នេះបើតាមប្រភពពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ និងចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។

KCNA បានធ្វើការរាយការណ៍យ៉ាងដូច្នេះថា «អាជ្ញាធរកូរ៉េខាងត្បូង បានបង្ហាញពីការស្នើសុំឲ្យយើងទទួលយកប្រេសិតពិសេសរបស់ពួកគេ កាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅនេះ ប៉ុន្តែសំណើដែលគ្មានយុទ្ធសាស្ត្រ និងមិនស្មោះត្រង់បែបនេះ ត្រូវបានបដិសេធដោយលោកស្រី គីម យ៉ូចុង ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សពលករ នៅកូរ៉េខាងជើង»

របាយការណ៍បានសង្កត់ធ្ងន់ថា «យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាកប្បកិរិយាមិនចេះគោរពរបស់កូរ៉េខាងត្បូង ដែលចង់បញ្ជូនបេសកជនពិសេស បើទោះបីជាពួកគេបានដឹងយ៉ាងច្បាស់ថា កូរ៉េខាងជើងបានដាក់ចេញវិធានការប្រឆាំងនឹងជំងឺរាតត្បាតសកលយ៉ាងតឹងរឹងពុំធ្លាប់មាន ដែលគ្មាននរណាម្នាក់ចេញចូលប្រទេសបានឡើយ»

របាយការណ៍ដដែលបានបន្ថែមថា «វាមិនអាចទៅរួចទេដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន ដែលត្រូវបានបង្កឡើងដោយការអសមត្ថភាព និងការមិនទទួលខុសត្រូវរបស់អាជ្ញាធរកូរ៉េខាងត្បូង ដ៏រាបណាវិបត្តិមួយនេះមិនទាន់ត្រូវបានបង់តម្លៃឲ្យសមរម្យ ដោយកូរ៉េខាងត្បូងភាគខាងត្បូងទេនោះ»

គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញនេះ កូរ៉េខាងជើងបានបំផ្ទុះអគារការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដែលស្ថិតតាមព្រំដែនគ្មានយោធារវាងប្រទេសទាំងពីរ ដើម្បីជាសញ្ញាបង្ហាញថា ខ្លួនមិនពេញចិត្តកាន់តែខ្លាំងចំពោះកូរ៉េខាងត្បូង ដែលនៅតែបណ្តែតបណ្តោយឲ្យមានសកម្មភាព បង្ហោះខិត្តប័ណ្ណប្រឆាំងមេដឹកនាំរបស់ខ្លួនបន្តកើតមាន។ មិនតែប៉ុណ្ណោះថែមទាំងបាន គំរាមថានឹងប្រើយោធា ដើម្បីដោះស្រាយបញ្ហានេះទៀតផង។ ជាក់ស្តែងនៅព្រឹកនេះតែម្តង ប្រទេសមានអាវុធនុយក្លេអ៊ែរមួយនេះបានប្រកាសថា កងទ័ពនឹងត្រូវបញ្ជូនទៅធ្វើការដាក់ពង្រាយឡើងវិញ នៅតំបន់សេដ្ឋកិច្ចកែសុង (Kaesong) និងភ្នំគុមហ្គាង (Kumgang) ដែលស្ថិតនៅតាមបណ្តោយព្រំដែនជាមួយកូរ៉េខាងត្បូង នៅក្នុងពេញឆាប់ៗខាងមុខ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |