ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទេស សម្បត្តិ កំណត់គោលដៅ៣ ក្រោយផ្ទេរចូលវិសាខា

ទេស សម្បត្តិ កំណត់គោលដៅ៣ ក្រោយផ្ទេរចូលវិសាខា

(ភ្នំពេញ)៖ ខ្សែការពារដ៏រឹងមាំរបស់ក្រុមជម្រើសជាតិកម្ពុជា ទេស សម្បត្តិ បានដាក់គោលដៅសំខាន់ៗ៣ បន្ទាប់ពីផ្ទេរចូលក្លិបបាល់ទាត់វិសាខា ទី១-ចង់អភិវឌ្ឍសមត្ថភាព ទី២-ចង់បានកន្លែងហ្វឹកហាត់ល្អ និងមានប្រកួតប្រជែងខ្លាំង និងទី៣-ចង់ជួយវិសាខា ឈ្នះពានអ្វីមួយក្នុងរដូវកាលឆ្នាំ២០២១។

ការលើកឡើងរបស់ខ្សែការពារវ័យ ២១ឆ្នាំខាងលើបន្ទាប់ពីមានការផ្ទេរដ៏ធំក្នុងទីផ្សារដោះដូរកីឡាករជុំទី២ នៃលីគកំពូលកម្ពុជា ពីក្លិបជើងឯក ៤សម័យបឹងកេត ទៅកាន់កីឡដ្ឋានព្រីនស៍កាលពីថ្មីៗ។ ទេស សម្បត្ដិ បានសម្ដែងការសប្បាយចិត្ត ក្រោយបានចូលរួមជាមួយវិសាខា ដែលជាកន្លែងមានការប្រកួតប្រជែងខ្ពស់ ហើយគេប្ដេជ្ញាខំប្រឹងទ្វេដង ទោះបានលេង ឬអត់ក៏ដោយ។

កីឡាករមានប្រភពពីខេត្តកំពង់ស្ពឺខាងលើបានបញ្ជាក់ថា «ខ្ញុំរំពឹងលើខ្លួនឯង នឹងហ្វឹកហាត់ឲ្យខ្លាំង ១០០% មិនថាបានកៅអីលេង ឬមិនលេងទេ គឺខ្ញុំបន្ដការហ្វឹកហាត់របស់ខ្ញុំដដែល។ សម្រាប់គោលដៅដែលខ្ញុំផ្លាស់ប្ដូរមកក្លិបនេះ ដូចខ្ញុំលើកឡើងពីដំបូង ខ្ញុំចង់អភិវឌ្ឍន៍សមត្ថភាពខ្ញុំ ចង់បានកន្លែងហ្វឹកហាត់ដែលល្អ កន្លែងប្រកួតប្រជែងខ្លាំង និងជួយវិសាខាលើកពានអ្វីមួយក្នុងឆ្នាំហ្នឹង»

គួរដឹងថា ទេស សម្បត្តិ ត្រូវបានផ្ទេរពីបឹងកេត ទៅវិសាខា ក្នុងតម្លៃបិទជិត ដ្បិតខ្សែការពាររហស្សនាម Ramos កម្ពុជារូបនេះ នៅសល់កុងត្រា ១ឆ្នាំទៀត ជាមួយក្រុមនាគខៀវបឹងកេត។ អតីតយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ នឹងត្រូវលេងឲ្យក្លិបថ្មីរបស់ខ្លួននៅជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ខាងមុខ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |