ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ព្រមានពីការវាយប្រហារភេរវកម្ម លើព្រលានយន្តហោះទីក្រុងកាប៊ុល និងប្រាប់ឲ្យមនុស្សម្នាចាកចេញសិន

សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ព្រមានពីការវាយប្រហារភេរវកម្ម លើព្រលានយន្តហោះទីក្រុងកាប៊ុល និងប្រាប់ឲ្យមនុស្សម្នាចាកចេញសិន

(កាប៊ុល)៖ សហរដ្ឋអាមេរិកបានព្រមានឱ្យហ្វូងមនុស្ស ដែលកំពុងប្រមូលផ្ដុំ និងព្យាយាមចូលទៅកាន់អាកាសយានដ្ឋានកាប៊ុល ត្រូវចាកចេញទៅរកន្លែងមានសុវត្ថិភាពជាបន្ទាន់ ក្រោយមានការព្រមានពីអង់គ្លេស និងអូស្ត្រាលីពីការវាយប្រហារភេរវកម្ម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលប្រជាជនអាហ្វហ្កានីស្ថាន និងជនបរទេសបាននាំគ្នាប្រមូលផ្ដុំនៅឯអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Karzai) ក្នុងរដ្ឋធានីកាប៊ុល ស្ថិតក្នុងក្ដីសង្ឃឹមថា នឹងបានចេញពីអាហ្វហ្កានីស្ថាន ក្រោមការគ្រប់គ្រងរបស់តាលីបង់។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ដូច្នេះថា ចូរកុំធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល ហើយប្រសិនបើអ្នកនៅក្នុងតំបន់នៃអាកាសយានដ្ឋានេះ សូមទៅរកកន្លែងមានសុវត្ថិភាព រង់ចាំការជូនដំណឹងជាថ្មី»។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់លម្អិតលើ ការព្រមានពីការវាយប្រហារភេរវកម្មខាងលើនៅឡើយទេ ខណៈក្រុមតាលីបង់បានអះអាងថា នឹងមិនអនុញ្ញាតឱ្យកងទ័ពបរទេស បន្តស្ថិតនៅលើទឹកដីអាហ្វហ្កានីស្ថាន ហួសថ្ងៃទី៣១ ខែសីហានេះទេ។

យ៉ាងណាក៏ដោយ នៅថ្ងៃពុធសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថា សហរដ្ឋអាមេរិកនឹងធានាឲ្យការជម្លៀសជនជាតិខ្លួន និងដៃគូនានា ចេញពីទីក្រុងកាប៊ុលនៅតែអាចធ្វើទៅបាន បើទោះបីជាត្រូវហួសកាលកំណត់ក៏ដោយ។ គេនៅមិនទាន់ដឹងច្បាស់ថា តើក្រុមតាលីបង់មានប្រតិកម្មបែបណាទៀតនៅឡើយទេ ជុំវិញការលើកចុងក្រោយដោយអាមេរិកបែបនេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |