ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ដែលលះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ដែលលះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមទប់ស្កាត់ជំងឺកូវីដ១៩

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ កងកម្លាំង ប្រដាប់អាវុធទាំងាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដោយមិនគិតពីថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ។

ការកោតសរសើរបែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងដែលលោករួមជាមួយលោកស្រី យឹម ឆៃលីន បានអញ្ជើញប្រគល់គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបន្តទៅឱ្យបងប្អូនជាប្រជាការពារខណ្ឌ និងសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈដែលរាជធានីភ្នំពេញ បាននឹងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលអំណោយខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីឯកឧត្តម ហ៊ុន ម៉ានី ក៏នៅតែជំរុញឱ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់បន្ថែមទៀត ដោយហេតុថាកូវីដ១៩ វាមិនបញ្ចប់ត្រឹមនេះទេ វានឹងបន្តរស់នៅជាមួយយើងទៅមុខទៀតដែលយើងត្រូវតែរួមគ្នាដើម្បីទប់ស្កាត់ឱ្យបាន។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី និងលោកស្រីដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគនិ ងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌនិងសង្កាត់ទាំង១០៥ ដែលមានចំនួនរហូតដល់ ៣០៥២កញ្ចប់ ដែលក្នុង ១កញ្ចប់ មានថវិកាចំនួន ២ម៉ឺនរៀល មី១កេសតូច ទឹកដោះគោខាប់ ៤កំប៉ុង ថ្នាំនឹងច្រាសដុសធ្មេញ ១ឈុត និងសាប៊ូលុច១ដុំ (សម្រាប់ប្រជាការពារម្នាក់ៗ)។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងទៀតថា ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ តាមការចង្អុលណែនាំពីសម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩នេះ។

ឯកឧត្តមបានបញ្ជាក់ថា រាជធានីភ្នំពេញ បានផ្ទុះការរីករាលដាលកូវីដ១៩ធំ ចូលក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ហើយបានស្រាកស្រាន្តទៅវិញនៅក្នុងចុងខែមិថុនានេះ។ ក្នុងព្រឹត្តិការណ៍នេះ សម្ដេចតេជោ ក្រៅពីខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយនោះ សម្តេចតេជោ នូវបានស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋថែមទៀត ដែលធ្វើឱ្យជំងឺកូវីដ១៩ មានការថយចុះយ៉ាងខ្លាំង។

ឯកឧត្តមបានឱ្យដឹងថា ថ្ងៃទី២២ សីហាម្សិលមិញនេះ ជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ បានកើតមានឡើងតែ៦៨នាក់ប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ត្រូវបន្តយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ផងដែរថា ការផ្ដល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ នៅពេលនេះ គឺជាអំណោយរបស់លោក និងភរិយា ព្រមទាំងសប្បុរសជន ហើយនេះមិនមែនជាលើកទី១ទេ ហើយក៏មិនមែនជាលើកចុងក្រោយដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |