ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចេញមុខការពារម្តងទៀត ចំពោះការសម្រេចចិត្តដកខ្លួន ចេញពីអាហ្វហ្គានីស្ថាន

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចេញមុខការពារម្តងទៀត ចំពោះការសម្រេចចិត្តដកខ្លួន ចេញពីអាហ្វហ្គានីស្ថាន

(វ៉ាស៊ីនតោន)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសការពារជាថ្មីម្តងទៀត ចំពោះការសម្រេចចិត្ត និងចំណាត់ការនានារបស់រដ្ឋបាលលោក ក្នុងការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ស្ថិតនៅចំពោះមុខទិដ្ឋភាពអាក្រក់ៗ ដែលប្រទេសនានាលើពិភពលោក ឬសូម្បីតែសម្ពន្ធមិត្តអាមេរិកកំពុងរិះគន់នោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

តាមរយៈសុន្ទរកថាចេញពីសេតវិមាន និងត្រូវបានចេញផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «នេះគឺជាការដឹកជញ្ជូនផ្លូវអាកាសដ៏ធំសម្បើម និងពិបាកបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ… មានតែប្រទេសមួយមួយប៉ុណ្ណោះលើពិភពលោក ដែលអាចមានសមត្ថភាពខ្លាំង ក្នុងការចាត់ចែងកិច្ចការបែបនេះ លើសដាច់ឆ្ងាយពីសមត្ថភាពប្រទេសផ្សេងៗទៀតក្នុងលោក នោះគឺសហរដ្ឋអាមេរិកនេះឯង…»

គួរបញ្ជាក់ថា បើទោះបីជាមានការរិះគន់ចំៗ និងបែបបញ្ឆិតបញ្ឆៀងកន្លងមកនេះ ពីសំណាក់សម្ពន្ធមិត្តធំៗរបស់អាមេរិក ជាពិសេសនៅអឺរ៉ុប អំពីការដកខ្លួនចេញយ៉ាងតក់ក្រហលរបស់អាមេរិក និងការគ្រប់គ្រងទីក្រុងកាប៊ុល បានយ៉ា់ងឆាប់រហ័សលើសពីការព្យាករណ៍ ដោយក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានក៏ដោយ ក៏លោក ចូ បៃដិន នៅតែអះអាងតាមកញ្ចក់ទូរទស្សន៍ថា «វាហាក់ដូចជាគ្មានការចោទជាសំនួរ ចំពោះភាពជឿជាក់លើសហរដ្ឋអាមេរិក ពីសំណាក់បណ្តាសម្ពន្ធរបស់យើង នៅជុំវិញពិភពលោកនោះឡើយ»

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |