ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុម​តា​លី​បង់​ជំរុញ​ការ​អំពាវនាវ​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​អន្តរជាតិ

ក្រុម​តា​លី​បង់​ជំរុញ​ការ​អំពាវនាវ​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​អន្តរជាតិ

​អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យ​តា​លី​បង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់​ជាថ្មី​ថា ​ក្រុម​នេះ​ចង់បាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ដទៃទៀត​ ហើយនឹង​មិន​អនុញ្ញាត​ឱ្យ​អាហ្វហ្គានីស្ថាន​ក្លាយជា​មូលដ្ឋាន ​សម្រាប់​ការវាយប្រហារ​នោះទេ​។​

ប៉ុន្តែ​លោក​បាន​និយាយថា ​ពួក​តា​លី​បង់​នឹងមិន​អត់ឱន​រាល់​ការគំរាមកំហែង​ណាមួយ​ចំពោះ​ “ គោលការណ៍​” និង​ “ឯករាជ្យភាព​” របស់ខ្លួន​ឡើយ​។​ អ្នកនាំពាក្យ Zabihullah Mujahid បាន​និយាយ​ថា​ ប្រសិនបើ​នរណា​ម្នាក់ “​គំរាមកំហែង​ដល់​ឯករាជ្យភាព​របស់​ប្រទេស​យើង ឬ​វាយប្រហារ​យើង យើង​នឹងមាន​ប្រតិកម្ម​ដោយ​គ្មាន​ការសង្ស័យ​”។​ នៅក្នុង​ការជួប​ជុំគ្នា​មួយ​នៅ​រដ្ឋធានី​កា​ប៊ុល ​ដើម្បី​អបអរសាទរ​ទិវា​ឯករាជ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក Mujahid បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ជួយ​អាហ្វហ្គានីស្ថាន ​បង្កើត​ទំនាក់ទំនង​ការបរទេស​ល្អ ​និង​ពង្រឹង​សេដ្ឋកិច្ច​របស់ខ្លួន​។​

​លោក​បាន​បន្ថែមថា យើង​ចង់បាន​ទំនាក់ទំនង​ល្អ យើង​ចង់បាន​សេដ្ឋកិច្ច​ល្អ យើង​ចង់បាន​ពាណិជ្ជកម្ម​ល្អ យើង​ចង់បាន​ការទូត​ល្អ ប៉ុន្តែ​ជា​ការតបមកវិញ យើង​ចង់ឱ្យ​តម្លៃ​របស់​យើង​ត្រូវបាន​គេ​គោរព។​ ការអំពាវនាវ​នេះ​កើតមាន​ បន្ទាប់ពី​ក្រុម​តា​លី​បង់​ដណ្តើមបាន​ទីក្រុង ​និង​ខេត្ត​ដទៃទៀត​នៅ​ទូទាំងប្រទេស​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ខណៈដែល​សហរដ្ឋ​អាមេរិក​ដក​កងកម្លាំង​របស់​ខ្លួន​ចេញពី​ប្រទេស​នេះ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |