ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក ឃឹម ស៊ុនសូដា នាំយកអំណោយសម្តេចតេជោជូនពលរដ្ឋក្នុងខណ្ឌកំបូល


ខណ្ឌកំបូល៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១ នេះ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និង ភរិយា រួមទាំងមន្ត្រីសាលាខណ្ឌ និង លោកចៅសង្កាត់ឱឡោក បានចុះសំណេះសំណាល និងចែកអំណោយ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុនសែន និងសម្តេចគតក្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចំនួន២ភូមិ ស្ថិតនៅសង្កាត់ឪឡោក រួមមានភូមិត្រង់នំ ចំនួន៤៩គ្រួសារ និង ភូមិត្បែងមានជ័យចំនួន១២៥គ្រួសារ អំណោយចែកជូនរួមមាន អង្ក២៥គីឡូក្រាម ត្រីខ១ប្រអប់ មីមួយកេស ទឹកសុីអុីវមួយយួរ ថ្នាំមួយឃីត។

ក្នុងឪកាសនោះដែរលោក ឃឹម ស៊ុនសូដា  បាន
ពាំនាំការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ និងបានរំលឹកបងប្អូនប្រជាពលរដ្ឋអោយ ប្រកាន់ភ្ជាប់នៅវិធានការសុខាភិបាល ៣កុំ៣ការពារ ដេីម្បីការពារការឆ្លងជំងឺកូវីត១៩ផងដែរ។

ប្រជាពលរដ្ឋទាំងពីភូមិបានទទួលអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតក្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយស្នាមញញឹមនឹងក្តីរីករាយបំផុត   ពលរដ្ឋដែលរស់នៅភូមិ ត្រង់នំ និង ភូមិត្បែងមានជ័យ សង្កាត់ ឱឡោក ខណ្ឌកំបូល បានផ្តាំផ្ញើរសារជូនពរ តាមរយៈលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ជូន សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុនសែន និងសម្តេចគតក្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

សូមទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាឈ្លាសវៃ សុខភាពបរិបូរណ៌ អាយុយឺនយូរ ដើម្បីដឹកនាំមាតុភូមិកម្ពុជា ឲ្យមានភាពរីកចម្រើនទទួលបានជោគជ័យបន្តរទៅមុខទៀត និង សង្គមជាតិឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និង សេចក្តីសុខ …..។ អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |