ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ស្រ្តីជនជាតិខ្មែរ-ឡាវម្នាក់ ក្លាយជាម្ចាស់ជាប់លេខរៀងទី ៨លាននាក់ ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយនឹងទទួលបានថវិកា ១០លានរៀល ពីសម្តេចតេជោ

ស្រ្តីជនជាតិខ្មែរ-ឡាវម្នាក់ ក្លាយជាម្ចាស់ជាប់លេខរៀងទី ៨លាននាក់ ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយនឹងទទួលបានថវិកា ១០លានរៀល ពីសម្តេចតេជោ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅយប់ថ្ងៃទី១០ ខែសីហានេះថា លេខ​រៀង​ចា​ក់​​វ៉ាក់​សាំង​​បង្កា​រ​​កូវី​​ដ-​១៩ ទី៨លាន គឺបានទៅលើស្រ្តីម្នាក់ ដែលមានឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំជនជាតិខ្មែរ-ឡាវ រស់​នៅ​ភូមិដន​ឡុ​ង ឃុំ​សេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយសម្តេចសូមអបអរសាទរចំពោះជយលាភីទី៨លាន ដែលបាន​ចាក់​វ៉ាក់សាំង John​s​o​n&Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិកនោះ។

ដូច​មនុស្សមុនៗយ៉ាងដូច្នេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានក្រុម​ការ​ងា​រ​ចំពោះកិច្ច នៃការចាក់វ៉ាក់សំាងកូវីដ-១៩ ទូទំាងប្រទេសនឹងនាំយកជំនួយថវិកា ១០លានរៀល ព្រម​ទាំង​ស​ម្ភា​រៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនៅថ្ងៃ១០ សីហា ២០២១នេះថា ក​ម្ពុ​ជា​​​​យើង បានចាក់វ៉ាក់​សាំង​ការពារកូវីដ-១៩ ដូសទី១បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពល​រដ្ឋ ១០លាននាក់ ដែល​ត្រូវ​ចាក់វ៉ាក់សាំង ដោយមិនទាន់គិតពីកុមារ និង​យុវវ័​យ ដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។

សម្តេច​ ​បានបញ្ជាក់ទៀតថា ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយពីយើងនោះទេ ដែលធ្វើឲ្យយើងសម្រេចការងារមុនការ​កំណត់ ៧​ទៅ ៨ខែប្រៀបជាមួយផែនការដើមរបស់យើង។

ខណៈនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តជូនពរបងប្អូនជនរួមជាតិសូមជួប​តែសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺ​កូវីដ-​១៩ ដោយខិតខំការពារខ្លួនតាមរយៈវិធានការ(៣ការពារនិង៣កុំ)៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |