ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Messi ប្តេជ្ញាចិត្តបង្កើតប្រវត្តិសាស្ត្រឲ្យ PSG ខណៈខ្លួនពាក់អាវលេខ៣០

Messi ប្តេជ្ញាចិត្តបង្កើតប្រវត្តិសាស្ត្រឲ្យ PSG ខណៈខ្លួនពាក់អាវលេខ៣០

(ប៉ារីស)៖ កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Lionel Messi បានប្តេជ្ញាចិត្តបង្កើតប្រវត្តិសាស្ត្រឲ្យក្លិបយក្សនៅបារាំង Paris Saint-Germain (PSG) ក្រោយចុះកិច្ចសន្យាលេងនៅ Ligue 1 រយៈពេល ២ឆ្នាំ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន ESPN នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

សារព័ត៌មាន ESPN បានដកស្រង់សេចក្តីថ្លែងការណ៍របស់ម្ចាស់ពានបាល់មាស Ballon d’Or ចំនួន ៦ដងមកបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជារំភើប ដែលបានចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃអាជីពរបស់ខ្ញុំនៅក្លិប PSG។ គ្រប់ការប្រកួតទាំងអស់សម្រាប់ក្លិប គឺជាបំណងប្រាថ្នាផ្នែកបាល់ទាត់ របស់ខ្ញុំតែម្តង។ ខ្ញុំបានដឹងពីសមត្ថភាពរបស់ក្រុម និងការហ្វឹកហ្វាត់នៅទីនេះសុទ្ធតែមានទេពកោសល្យ។ ខ្ញុំសូមប្តេជ្ញាចិត្តជួយកសាងអ្វីដែលពិសេស សម្រាប់ក្លិប និងអ្នកគាំទ្រ»

សូមជម្រាបថា Messi បានសម្រចចិត្តពាក់អាវលេខ៣០ សម្រាប់ការលេងឲ្យក្លិប PSG។ តាមពិតទៅ Neymar ដែលជាអតីតមិត្តរួមក្រុម នៅក្លិបកំពូលអេស្ប៉ាញ FC Barcelona បានអះអាងថា នឹងផ្តល់អាវលេខ១០ ឲ្យទៅ Messi ពាក់ដែរ ប៉ុន្តែប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនប្រកែក ហើយនិយាយថា អាវលេខ៣០ គឺជាលេខដែលគាត់ធ្លាប់ពាក់ពេលលេងឲ្យ Barcelona ដំបូង។

Lionel Messi បានសម្រក់ទឹកភ្នែកចាកចេញពីក្លិបដែលគេលេងតាំងពីអាយុ ១៣ឆ្នាំមកម្ល៉េះ ដោយបន្សល់ទុក ៦៧២គ្រាប់ពីការចូលលេងបាន ៧៧៨ប្រកួត នៅទឹកដី Camp Nou របស់ក្លិបអ្នកមានបុណ្យ Barcelona។ ពេលនៅ PSG កីឡាករ Messi ដែលនឹងទទួលប្រាក់ឈ្នួលជាង ៦៩ម៉ឺនក្នុង ១សប្តាហ៍នោះ នឹងចាប់ដៃគូជាមួយមិត្តចាស់ Neymar និង Kylian Mbappe ដែលសុទ្ធតែជាកីឡាករមានតម្លៃខ្ពស់នៅតំបន់ប្រយុទ្ធខាងលើផងដែរ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |