ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឃាត់ខ្លួនអ្នកល្មើសបម្រាម ១,៥៨២នាក់ និងពិន័យជាប្រាក់ជាង២០លានរៀល នៅយប់ថ្ងៃទី៩នេះ

ឃាត់ខ្លួនអ្នកល្មើសបម្រាម ១,៥៨២នាក់ និងពិន័យជាប្រាក់ជាង២០លានរៀល នៅយប់ថ្ងៃទី៩នេះ

ភ្នំពេញ ៖ កាអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស នៅ​ថ្ងៃទី៩ខែសីហា ឆ្នាំ២០២១យប់មិញនេះ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ១,៥៨២នាក់ និងយានយន្តចំនួន ៥៥៦គ្រឿង ពិន័យជាប្រាក់ចំនួន ២២,២០០,០០០រៀល ក្នុងហេតុការណ៍៧៤៧ករណីនោះ។

យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(គ.អ.ក) បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែសីហានេះថា កាអនុវត្តវិធានការច្បាប់មានចំនួន ៧៤៧ ករណីដោយក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យចំនួន ១,៥៨២នាក់​បានធ្វើការ​ឃាត់​យានយន្តចំនួន ៥៥៦គ្រឿង បានធ្វើការពិន័យជាប្រាក់ចំនួន ២២,២០០,០០០រៀល។

​សូមបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតមកដល់ថ្ងៃទី១០ ខែសីហានេះអាជ្ញាធររាជធានី​ភ្នំពេញ​និងតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់ព្រំដែនប្រទេសថៃ បានធ្វើការបិទ​បម្រាមគោចរអស់រយៈពេល១១ថ្ងៃមកហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដបំប្លែងថ្មី deltaនេះ ដែលបានកំពុងតែបន្តឆ្លងចូលសហគមន៍ជាបន្តបន្ទាប់។

ការរឹតបន្តឹងនេះ ប្រសិនបើបុគ្គលដែលល្មើសនឹងបម្រាមគោលចរ ហើយមានការជួបជុំគ្នា ឮសេព​គ្រឿង​ស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ។

សូមរំលឹកផងដែរថា ចាប់ពីចុងខែមីនា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានរកឃើញ​អ្នកឆ្លង​មេរោគកូវីដ១៩ ប្រភេទdeltaកើនដល់ចំនួន៣៨៥នាក់ហើយ ដោយភាគច្រើន​កើតចេញពីបងប្អូន​ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ ឆ្លងចេញពីអ្នកដំណើរតាមយន្តហោះ បុគ្គលិក​សុខាភិបាល និងតាមសហគមន៍ជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |