ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុមកីឡាជម្រើសជាតិថ្នាលជាង ៣០០នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19

ក្រុមកីឡាជម្រើសជាតិថ្នាលជាង ៣០០នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19

(ភ្នំពេញ)៖ ក្រុមកីឡាការិនី-កីឡាការិនីជម្រើសជាតិថ្នាលកម្ពុជា ដែលមានអាយុក្រោម ១៨ឆ្នាំចំនួន ៣១៦នាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០៩ ខែសីហានេះ ក្នុងយុទ្ធនាការចាក់ជូនក្រុមជម្រើសជាតិថ្នាល នៅមជ្ឈមណ្ឌលកីឡាហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហការជាមួយក្រុមការងារវ៉ាក់សាំងក្រសួងកាករពារជាតិ។

យុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមជម្រើសជាតិថ្នាលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងក្មេងជំទង់ដែលមានអាយុចាប់ពី ១២ ដល់ ១៧ឆ្នាំ កាលពីដើមខែសីហាកន្លងទៅ។ ដូច្នេះគណៈកម្មាធិការជាតិ CAMSOC និងសហព័ន្ធកីឡាជាតិ ក៏បានរៀបចំចាក់ជូនកីឡាករ-កីឡាការិនីជម្រើសជាតិអាយុក្រោម ១៨ឆ្នាំ ដែលត្រូវចេញទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេស។

មន្ដ្រីសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងខាងលើបានបញ្ជាក់ថា កីឡាករ-កីឡាការិនីជម្រើសជាតិថ្នាល ដែលទទួលបានវ៉ាក់សាំងដូសទី១ ថ្ងៃនេះមានចំនួន ៣១៦នាក់មកពីសហព័ន្ធកីឡាជាតិចំនួន ២៧សហព័ន្ធ។ លើសពីនេះ ក៏មានបុគ្គលិក កម្មករ-កម្មការិនីសាងសង់ភូមិកីឡា នៃពហុកីឡដ្ឋានជាតិចំនួន ១១៤នាក់ផងដែរ។ សរុបកីឡាករ-កីឡាការិនី និងបុគ្គលិក កម្មកម្ម-កម្មការិនី សាងសង់ភូមិកីឡា ដែលបានចាក់វ៉ាក់សាំង នៅថ្ងៃទី០៩ ខែសីហានេះ គឺមានចំនួន ៤៣០នាក់។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដែលបាននាំកីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន ១៨នាក់ចូលរួមចាក់វ៉ាក់សាំងនេះ បានសម្ដែងនូវសុទិដ្ឋិនិយមខ្ពស់ សម្រាប់ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសវិស័យកីឡា រហូតក្រុមជម្រើសជាតិថ្នាលពេលនេះ ដែលជាដំណាក់មួយដ៏ល្អ ដើម្បីបន្ស៊ាំការរស់នៅ និងការហ្វឹកហាត់របស់ពួកគេឲ្យកាន់តែរីកចម្រើន។

លោកថា «កាលណាពួកយើងទទួលបានវ៉ាក់សាំង ធ្វើឲ្យការហ្វឹកហាត់ពួកយើង មានទំនុកចិត្ត ជាក់ស្ដែងប្រសិនពួកយើងមានការប្រមូលផ្ដុំលក្ខណៈបិទខ្ទប់ ទោះបីជាបិទខ្ទប់តាមសហព័ន្ធក៏ដោយ ព្រោះវ៉ាក់សាំង គឺជាការបន្ស៊ាំមួយសម្រាប់រាងកាយមនុស្សទូទៅ។ ជារួមការទទួលវ៉ាក់សាំងសម្រាប់យុវវ័យនេះ គឺជាការល្អមែនទែន ដើម្បីបន្ស៊ាំទាំងការរស់នៅ បន្ស៊ាំទាំងការហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈចេញទៅប្រកួត និងហ្វឹកហាត់រយៈវែងនៅចិននាពេលឆាប់ៗខាងមុខ»

ដោយឡែកកីឡាការិនីវ័យ ១៧ឆ្នាំ ជឿន ស្រឡែន សមាជិកក្រុមថ្នាលកីឡាចំបាប់ជម្រើសជាតិកម្ពុជាបានលើកឡើងថា «ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ដោយសារពីមុនខ្ញុំទៅណាមកណា ខ្ញុំមានអារម្មណ៍ភ័យខ្លាច បារម្ភខ្លាចឆ្លងកូវីដ តែពេលខ្ញុំបានចាក់វ៉ាក់សាំងហើយ ខ្ញុំពិតជាសប្បាយចិត្ត ពិសេសធ្វើឲ្យខ្ញុំមានការហ្វឹកហាត់របស់ខ្ញុំកាន់តែមានទំនុកចិត្តខ្ពស់ មិនសូវមានការភ័យខ្លាចដូចមុន ដើម្បីសម្រួចគោលដៅរបស់ខ្ញុំ គឺការខំប្រឹង ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣»

សូមបញ្ជាក់ថា នេះគឺជាលើកទី៦ ហើយដែលគណៈកម្មាធិការជាតិ CAMSOC បានសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនី និងសហព័ន្ធកីឡាជាតិ រួមទាំងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់ចាក់ជូនកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលថ្ងៃនេះ គឺមានចំនួនសរុប ២,៥១៨នាក់ឯណោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |