ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទូតអាមេរិក លើកឡើងថា ជំនួយរបស់ខ្លួនដល់កម្ពុជា គឺដើម្បីសង្គ្រោះជីវិតមនុស្ស

ទូតអាមេរិក លើកឡើងថា ជំនួយរបស់ខ្លួនដល់កម្ពុជា គឺដើម្បីសង្គ្រោះជីវិតមនុស្ស

(ភ្នំពេញ)៖ លោក Ben wohlauer អគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងថា ជំនួយវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់មកកាន់ប្រទេសកម្ពុជាពេលនេះ គឺជាជាការចែករំលែកដើម្បីសង្គ្រោះជីវិតមនុស្ស ពីការរាតត្បាតជំងឺកូវីដ១៩។

លោក Ben wohlauer បានបញ្ជាក់បែបនេះ នៅក្នុងពិធីប្រគល់ និងទទួលវវ៉ាក់សាំងកូវីដ១៩ Johnson & Johnson ជើងទី១ ប្រមាណ៥០ម៉ឺនដូស ក្នុងចំណោម១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈយន្តការកូវ៉ាក់ ដល់ប្រទេសកម្ពុជា ដែលត្រូវបានដឹកមកដល់ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនេះ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះសុខភាពសាធារណៈនៅកម្ពុជា ដែលលោកអះអាងថា ការប្តេជ្ញាចិត្តនេះកាន់តែមានភាពច្បាស់លាស់ នៅពេលដែលពិភពលោក រងនូវការរាតត្បាតជំងឺកូវីដ១៩នេះ។

លោក Ben wohlauer បានបញ្ជាក់ដូច្នេះថា៖ «យើងមិនមែនចែកនូវដូសទាំងនេះ ដើម្បីទទួលបានអនុគ្រោះ ឬស្វែងរកសម្បទានទេ វ៉ាក់សាំងរបស់យើងមិនមានភ្ជាប់នូវលក្ខខណ្ឌណាមួយឡើយ យើងចែករំលែកវ៉ាក់សាំងទាំងនេះ ដើម្បីជួយសង្គ្រោះជីវិត និងដឹកនាំកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាត»

លោក Ben wohlauer បានបន្តថា សហរដ្ឋអាមេរិក បានប្តេជ្ញាចិត្តក្នុងការផ្តល់ថវិកាប្រមាណ ៤ពាន់លានដុល្លារ ដល់យន្តការកូវ៉ាក់។ លោកអះអាងបន្ថែមថា សម្រាប់នៅប្រទេសកម្ពុជា សហរដ្ឋអាមេរិកក៏បានផ្តល់១១លានដុល្លារ ជាជំនួយដល់ការប្រយុទ្ធប្រឆាំងកូវីដ១៩ ចាប់តាំងពីជំងឺនេះផ្ទុះឡើងផងដែរ។

សហរដ្ឋអាមេរិក បានក្លាយទៅជាដៃគូទី៤ ដែលបានផ្តល់វ៉ាក់សាំងដល់ប្រទេសកម្ពុជា បន្ទាប់ចិន ខូវ៉ាក់ និងជប៉ុន ខណៈដែលចិនជាប្រទេសដែលបានផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងមុនគេ និងច្រើនជាងគេដល់ប្រទេសកម្ពុជា។ កាលពីខែឧសភា កន្លងទៅ សហរដ្ឋអាមេរិក ធ្លាប់បានប្រកាសផ្តល់វ៉ាក់សាំងដល់កម្ពុជា១លានដូសម្តងហើយ ដោយអះអាងថា វ៉ាក់សាំងនេះនឹងមកដល់នៅចុងខែឧសភា ប៉ុន្តែវ៉ាក់សាំងនោះមិនបានមកដល់កម្ពុជា ដូចការអះអាងឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីដើមខែកក្កដា កន្លងទៅ ធ្លាប់បានប្រកាស យកប្រទេសចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយសម្តេចលើកឡើងថា ក្រៅពីចិនមិនដឹងទៅពឹងនរណានោះឡើយ ព្រោះប្រទេសខ្លះបានតែសន្យា។

សម្តេចបញ្ជាក់ថា «ត្រូវតែបន្តយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។ រីឯប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ មិត្តភ័ក្ត្របរទេសអាចយល់ពីចិត្តរបស់កម្ពុជាហើយ។ តិចថាអីបន្តិចចិន អីបន្តិចចិន បើអស់លោកមិនផ្តល់ឱ្យខ្ញុំ ឱ្យខ្ញុំទៅពឹងនរណា»

គិតរហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។ ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស មកដល់បច្ចុប្បន្នមានចំនួនសរុបជាង៧លាននាក់ ដែលស្មើនឹង ៧១.៣១% នៃពលរដ្ឋគោលដៅ១០លាននាក់ ខណៈការចាក់កំពុងធ្វើឡើងជាបន្តបន្ទាប់ទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |