ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តុលាការកំពូល សម្រេចរំលាយគណបក្សនយោបាយចំនួន៣ដែលអសកម្មភាពអស់រយៈពេលជាច្រើនឆ្នាំ

តុលាការកំពូល សម្រេចរំលាយគណបក្សនយោបាយចំនួន៣ដែលអសកម្មភាពអស់រយៈពេលជាច្រើនឆ្នាំ

(ភ្នំពេញ)៖ តុលាការកំពូលកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ បានសម្រេចរំលាយ គណបក្សនយោបាយចំនួន៣ទៀត ដែលអសកម្មក្នុងការធ្វើសកម្មភាព និងរបាយការណ៍អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីមានបណ្តឹងពីក្រសួងមហាផ្ទៃ។

យោងតាមសាលដីការបស់តុលាការកំពូល ដែល ទទួលបាន បញ្ជាក់ឱ្យដឹងថា គណបក្សអសកម្មយូរឆ្នាំទាំង៣នេះ មានគណបក្សប្រជាធិបតេយ្យខ្មែរ របស់លោក ហោ ម៉េងហ៊ាង ដែលត្រូវកាត់ទោសរំលាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១, គណបក្សវង្គត ខេមរៈ មហានគរ របស់លោក ផាន់ ស៊ីណា ដែលត្រូវកាត់ទោសរំលាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ និងគណបក្សសង្គមប្រជាធិបតេយ្យរបស់ លោក ថោង សុវណ្ណារ៉ា ដែលត្រូវកាត់ទោសរំលាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ ឱ្យដឹងថា ក្រសួងមហាផ្ទៃ បានដាក់ពាក្យប្តឹងទៅតុលាការកំពូល បន្ទាប់ពីគណបក្សទាំង៣ខាងលើនេះ ស្ងាត់ដំណឹង និងអសកម្មអស់រយៈពេលច្រើនឆ្នាំ ហើយមិនអាចទាក់ទងបាន។

គិតចាប់តាំងពីឆ្នាំ២០១៧មក រហូតមកដល់ពេលនេះ គណបក្សនយោបាយប្រមាណ៤ហើយ ត្រូវតុលាការកាត់ទោសរំលាយ ដោយការល្មើសច្បាប់ធ្ងន់ធ្ងរ និងអសកម្មភាព។ ទោះជាយ៉ាងក្តី រហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជា មានគណបក្សប្រមាណជិត៥០ផ្សេងទៀត កំពុងធ្វើសកម្មភាព ដោយក្នុងនោះមានមួយចំនួន បានប្រកាសរួចហើយ ក្នុងការត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខ។

ខាងក្រោមនេះជាសាលដីកាតុលាការកំពូល៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |