ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតជូន ខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។

ក្នុងសារលិខិតដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឱ្យដឹងថា «ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ក្នុងនាមសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងក្នុងនាមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាអ្នកឆ្លងកាត់ និងជាសក្ខីជន នៃចំណងមិត្តភាពដែកថែប រវាងគណបក្ស រដ្ឋាភិបាល និងកងទ័ពទាំងពីរ ខ្ញុំសូមចូលរួមអបអរសាទរដោយស្មោះបំផុតជូនចំពោះគណបក្សកុម្មុយនិស្តចិន និងកងទ័ពរំដោះប្រជាជនចិន»

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា រយៈពេល ៩៤ឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិន ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិន បានយកការបម្រើប្រជាជនដោយស្មោះអស់ពីដួងចិត្ត ចាត់ទុកជាគោលការណ៍របស់ខ្លួនបានបង្កើតស្នាដៃដ៏អស្ចារ្យជាច្រើនសម្រាប់ការសម្រេចបាននូវឯករាជ្យជាតិ ការរំដោះប្រជាជន និងភាពស្តុកស្តម្ភនៃជាតិ បានរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅលើពិភពលោក និងក្នុងតំបន់។

ក្នុងលិខិតដដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំយុទ្ធសាស្ត្រដ៏ឈ្លាសវៃ របស់ប្រធានាធិបតីចិន Xi Jinping និងសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី គណបក្ស ប្រទេស និងកងទ័ពទាំងពីរបានគាំទ្រ និងជួយគ្នាទៅវិញទៅមក លើផលប្រយោជន៍ស្នូល និងបញ្ហាចម្បង បង្កើតបានជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយប្រទេស និងកងទ័ពនៅលើពិភពលោក។

ជាពិសេសនោះ គឺកងទ័ពទាំងពីរប្រទេសបានជួយគ្នាទៅវិញទៅមក ពុះពាររាល់ការលំបាកជាមួយគ្នា និងទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនលើវិស័យ រក្សាសន្តិភាព បោសសម្អាតមីន មនុស្សធម៌ និងកិច្ចសហប្រតិបត្តិការយោធានិងវេជ្ជសាស្រ្តជាដើម បានបញ្ចូលអត្ថន័យថ្មីៗ កាន់តែច្រើនក្នុងកិច្ចកសាងសហគមន៍វាសនារួមរវាងកម្ពុជា និងចិន ជាពិសេស គឺសហគមន៍យោធាទាំងពីរ ប្រទេសកម្ពុជា និងចិន៕

ខាងក្រោមនេះ ជាខ្លឹមសារលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |