ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សាលី អ៊ូ​មើ​ត ខកខាន​ប្រកួត Jet Ski World Series 2021 នៅ​ប៉ូឡូញព្រោះ​បញ្ហា​ទិដ្ឋាការ​

សាលី អ៊ូ​មើ​ត ខកខាន​ប្រកួត Jet Ski World Series 2021 នៅ​ប៉ូឡូញព្រោះ​បញ្ហា​ទិដ្ឋាការ​

ម៉ូតូ​ទឹក​៖ កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា សាលី អ៊ូ​មើ​ត បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង បន្ទាប់ពី​ត្រូវ​ខកខាន​ចូលរួម​ប្រកួតប្រណាំង​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក Jet Ski World Series 2021-2022 ជុំ​ទី​១ នៅ​ប្រទេស​ប៉ូឡូញដែល​គ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ចុង​សប្ដាហ៍​នេះ។​

​អ៊ូ​មើ​ត បាន​បញ្ជាក់​ថា ការ​ខក​ខាន​នេះ​ដោយសារ​ការ​ស្នើ​ទិដ្ឋាការ ​(Visa) ស្ថានទូត​អាល្លឺម៉ង់​នៅ​ប្រទេស​ថៃ​មានការ​យឺតយ៉ាវ។ ម្យ៉ាង​ដោយសារ​លក្ខខណ្ឌ​ដ៏​លំបាកក្នុង​បរិបទ​កូ​វីដ​-១៩ ស្របពេល​ថៃកំពុង​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ បានធ្វើ​ឲ្យ​ខ្លួន​មិនអាច​ចូលរួមបាន​ទាន់​ទេ។ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​រូប​នេះ ​បាន​សម្ដែង​ការ​សោកស្ដាយ​ជាខ្លាំងដែល​ខិតខំ​ហ្វឹកហាត់ និង​ត្រៀមខ្លួន​ចូលរួម​រួចរាល់ តែ​បែរជា​ត្រូវ​ខកខាន​ទៅវិញ។​ គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ទឹក​កម្រិត​ពិភពលោក Jet Ski World Series 2021-2022 ត្រូវ​បាន​កំណត់​ប្រកួត ៣​ជុំនៅ​ទ្វីប​ចំនួន ៣ ដោយ​ជុំ​ទី​១ ផ្ដើម​ប្រកួត​ពី​ទ្វីប​អឺរ៉ុប ដែល​ប្រទេស​ប៉ូឡូញទទួល​បាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ ខណៈ​ជុំ​ទី​២ នឹង​ប្រកួត​នៅ​សហរដ្ឋ​អាមេរិក​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ និង​ជុំ​ទី​៣ ដែល​ជា​ជុំ​កាត់សេចក្ដីនឹង​ប្រកួត​នា​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២។​

​កីឡាករ​ខ្មែរឥស្លាម សាលី អ៊ូ​មើ​ត បាន​បញ្ជាក់​ថា ដោយ​ខកខាន​ចូលរួម​ប្រកួត​ជុំ​ទី​១ ខ្លួន​ក៏​អាច​ចូល​រួម​ប្រកួត​ជុំ​ទី​២ ឬ​ជុំ​ទី​៣ បាន​ដែរ ប៉ុន្តែ​ទោះបី​ទទួល​បាន​លេខ​១ ក្នុង​ការ​ប្រកួត ២​ជុំ​ចុងក្រោយក៏​ពុំ​អាច​ទទួល​បាន​ចំណាត់ថ្នាក់​ដែរ ដ្បិត​ខ្លួន​បាន​ខាតបង់​ការប្រកួត​សន្សំ​ពិន្ទុ ១​ជុំ​ទៅ​ហើយ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |