ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចាន់ រតនា ចិញ្ចឹម​ចិត្ត​សងសឹក​ជើង​ខ្លាំង​ចិន ២​រូប​ដែល​ខ្លួន​ធ្លាប់​ចាញ់​ទាំង​មិន​អស់ចិត្ត​

ចាន់ រតនា ចិញ្ចឹម​ចិត្ត​សងសឹក​ជើង​ខ្លាំង​ចិន ២​រូប​ដែល​ខ្លួន​ធ្លាប់​ចាញ់​ទាំង​មិន​អស់ចិត្ត​

គុន​ចម្រុះ៖ អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា បាន​បង្ហាញ​កីឡាករ​ចិន ២​រូប​ដែល​ខ្លួន​ចង់​ជួប​បំផុតដើម្បី​សងសឹក ក្រោយ​ធ្លាប់​ចាញ់​ទាំង​មិន​អស់ចិត្ត​ក្នុង​ប្រវត្តិ​ជួប​គ្នា​កន្លង​មក​លើ​សង្វៀន ONE Championship គឺ​កីឡាករ Haobin Ma និង​កីឡាករ Wei Xie។​

រតនា បាន​លើកឡើងថា ខ្លួន​បាន​ចិញ្ចឹម​ចិត្ត​ចង់​ជួប​ជើង​ខ្លាំង​ចិន ២​រូបនេះ​ជា​យូរ​មកហើយ ក្រោយ​ចាញ់​ទាំង​មិន​អស់ចិត្ត ក្នុងនោះ​ចាញ់ Haobin Ma ដោយ​ពិន្ទុ​នៅ​ម៉ា​កាវកាលពី​ឆ្នាំ​២០១៦ និង​ចាញ់​កីឡាករ Wei Xie ដោយសារ​ការ​ធ្វេស​ប្រហែល​ក្នុង​ទឹក​ទី​៣ នៅ​សិង្ហ​បុរីកាល​ពី​ចុងឆ្នាំ​២០២០ កន្លងទៅ។​ ​ការលើកឡើង​របស់​ជើង​ខ្លាំង​គុន​ខ្មែរ​រូបនេះ ស្របពេល​មាន​កីឡាករ​ឥណ្ឌូនេស៊ី ១​រូបគឺ​កីឡាករ Eko Roni Saputra ប្រកាស​ចង់​ជួប​ខ្លួន​លើស​ង្វៀន ONE ដើម្បី​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ​របស់ខ្លួន ២​រូបដែល​ធ្លាប់​ប្រកួត​ចាញ់​កីឡាករ ចាន់ រតនា។ ដូច្នេះ​ក្រៅពី​ប៉ង​ជួប​សងសឹក​កីឡាករ​ចិន រតនា ក៏​រីករាយ​ស្វាគមន៍​កីឡាករ​ឥណ្ឌូនេស៊ី Eko Roni នេះដែរ។​

​គួរ​បញ្ជាក់​ថា ក្រោយ​ចុះ​កុងត្រា​ប្រកួត​ឲ្យ​ស្ថាប័ន ONE Championship កីឡាករ ចាន់ រតនា ធ្លាប់​ប្រកួត​លើស​ង្វៀន​លំដាប់​ពិភពលោក​នេះ ១០ ឈ្នះ ៧​ដង និង​ចាញ់ ៣​ដង ប្រកួត​ចុងក្រោយ​ចាញ់​កីឡាករ Wei Xie ត្រឹម​ទឹក​ទី​៣។ ប៉ុន្តែ​ប្រកួត​ចុងក្រោយ​នេះ រតនា ហាក់​មានប្រៀប​នៅ​ទឹក​ទី​១ និង​ទឹក​ទី​២ តែ​ដោយ​ភ្លាត់ស្នៀត​នៅ​ទឹក​ទី​៣ ត្រូវ​បាន Wei Xie សង្គ្រុប​វាយ​យក​ឈ្នះ​តែម្ដង​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |