ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

CAMSOC គ្រោង​ធ្វើការ​ជួសជុល​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ឡើងវិញ​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​

CAMSOC គ្រោង​ធ្វើការ​ជួសជុល​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ឡើងវិញ​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​

ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) គ្រោង​ធ្វើការ​ជួសជុល​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ឡើងវិញ ដើម្បី​ត្រៀមលក្ខណៈ​ទទួល​ការប្រកួត​កីឡា​ជាច្រើនក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​លើក​ឡើង​បែបនេះ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឯកសារបូកសរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ឆមាស​ទី​២ ក្រោម​ការដឹកនាំ​របស់​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១។​ ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះបាន​បូកសរុប​លទ្ធផល​ការងារ ៦​ខែ​នៃ​ឆមាស​ទី​១ ក៏ដូចជា​បញ្ហា​ប្រឈមដែល​បាន​ដោះស្រាយ និង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​កូ​វីដ​-១៩ ផ្សេងៗ​ទៀតដែល​ត្រូវ​បន្ដ​ធ្វើ​ការ​ដោះស្រាយ​ជា​បន្ដ​បន្ទាប់ ជាក់ស្ដែង​ផល​ប៉ះពាល់​រឿង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​ត្រូវ​បាន​យក​ធ្វើជា​កន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល។ ដូច្នេះ​ក្រោយ​បញ្ចប់ និង​ទទួល​បាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល CAMSOC នឹង​ធ្វើ​ការ​ជួស​ជុល​កែ​លម្អ​ឡើងវិញដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។​

​គួរ​បញ្ជាក់​ថា ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកគឺជា​ទីតាំង​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ដែល​ត្រៀម​ស្វាគមន៍​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ បន្ទាប់ពី​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​កន្លែង​ស្នូល​ត្រៀម​ស្វាគមន៍​ពិធី​បើក​-​បិទ និង​ការប្រកួត​កីឡា​មួយ​ចំនួន​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ។ ដូច្នេះ​គណៈកម្មាធិការ​ជាតិ CAMSOC តាមរយៈ​គណៈកម្មការ​ទីលាន​នឹង​ធ្វើ​ការងារ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​កែ​លម្អ​ទីលាន​ប្រកួត​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​អន្តរ​ជាតិទៅតាម​ប្រភេទ​កីឡា​នីមួយៗ ត្រៀម​ឆ្ពោះ​ទៅ​រក​ការប្រកួត​ប្រចាំ​តំបន់​នា​ពេល​ខាង​មុខ៕

Filed in: ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |